
វៀតណាម៖ ប្រទេសវៀតណាម បានរាយការណ៍ពីករណីថ្មីនៃជំងឺកូវីដ ១៩ ក្នុងស្រុកចំនួន ៨,៥៣០ ករណីកាលពីថ្ងៃស្រុក ដែលនាំឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងរលកថ្មីនេះកើនឡើងដល់ ៧៣២.៤៩៣នាក់។
ចំនួនអ្នកស្លាប់ថ្មី ២០៣ នាក់ ត្រូវបានបញ្ចូលទៅក្នុងទិន្នន័យជាតិកាលពីថ្ងៃពុធ ដោយរហូតមកដល់ពេលនេះចំនួនអ្នកស្លាប់ដោយសារកូវីដ១៩សរុបមានចំនួន ១៨.២២០ ករណី ឬប្រហែល ២.៥ ភាគរយនៃករណីឆ្លងសរុប និង ០.៤ ភាគរយជាអត្រាមរណភាពនៅលើពិភពលោក។
ទន្ទឹមនឹងនេះ អ្នកជំងឺកូវីដ-១៩ ចំនួន ១២.៣៧១ នាក់ត្រូវបានប្រកាសជាសះស្បើយ ធ្វើឲ្យចំនួនអ្នកជាសះស្បើយសរុបចំនួន ៥០៥,៨៥៩ នាក់។
ប្រទេសវៀតណាម បានចាក់វ៉ាក់សាំងមួយដូសដល់មនុស្សជាង ៣៦.៧ លាននាក់ និងមនុស្សប្រហែល ៧ លាននាក់បានទទួលការចការចាក់វ៉ាក់សាំងពេញលេញ៕