
បារាំង៖ លោក ម៉ាក្រុង ប្រធានាធិបតីបារាំងបានសម្រេចឲ្យឯកអគ្គរដ្ឋទូតបារាំង ដែលត្រូវបានកោះហៅពីមុន នឹងត្រលប់ទៅសហរដ្ឋអាមេរិកវិញនៅសប្តាហ៍ក្រោយ។ នេះបើយោងតាម វិមានប្រធានាធិបតីបារាំងបានចេញសេចក្តីថ្លែងការណ៍រួមមួយនៅថ្ងៃទី ២២ ខែកញ្ញា បន្ទាប់ពីការសន្ទនាតាមទូរស័ព្ទរវាងប្រធានាធិបតីបារាំងលោក អេមម៉ានុអែល ម៉ាក្រុង និងប្រធានាធិបតីអាមេរិកលោក បៃ ដិន អំពីបញ្ហាទំនាក់ទំនងរវាងប្រទេសទាំងពីរ។
សេចក្តីថ្លែងការណ៍បានបញ្ជាក់ទៀតថា តាមការស្នើសុំរបស់លោក បៃ ដិន មេដឹកនាំនៃប្រទេសទាំងពីរបានសន្ទនាតាមទូរស័ព្ទនៅថ្ងៃនោះ។ ហើយភាគីទាំងពីរបានឯកភាពថា ប្រសិនបើការពិភាក្សាដោយបើកចំហលើបញ្ហាពាក់ព័ន្ធនឹងផលប្រយោជន៍ជាយុទ្ធសាស្ត្ររបស់បារាំងនិងសម្ព័ន្ធមិត្តអឺរ៉ុបកើតឡើងនោះ ស្ថានភាពបច្ចុប្បន្នអាចត្រូវបានចៀសវាងទាំងស្រុង។
មេដឹកនាំនៃប្រទេសទាំងពីរបានសម្រេចចិត្តចាប់ផ្តើមដំណើរការពិគ្រោះយោបល់ស៊ីជម្រៅហើយនឹងជួបគ្នានៅអឺរ៉ុបនៅចុងខែតុលាខាងមុខ៕