Yearendyearend1140x150

សម្ភារៈសិក្សាផ្តើមលក់ដាច់ឡើងវិញជាបណ្តើរៗ ក្រោយសាលារៀនបើកបានជាង១សប្តាហ៍

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
តូបលក់សម្ភារៈសិក្សានៅក្រោយសាលាស៊ីសុវត្ថិ (រូបភាព៖ សហការី)

ភ្នំពេញ៖ ចាត់តាំងពីស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩នៅក្នុងរាជធានីភ្នំពេញមានភាពធូរស្បើយ សាលារាជធានីភ្នំពេញបានអនុញ្ញាតឱ្យបើកសាលាជាង២០០នៅទូទាំងរាជធានីភ្នំពេញឡើងវិញ។ បន្ទាប់ពីការបើកសាលារៀនជាងមួយសប្តាហ៍កន្លងទៅនេះ ការលក់សម្ភារៈសិក្សាផ្តើមលក់ដាច់ឡើងវិញជាបណ្តើរៗ។ នេះជាការលើកឡើងរបស់ក្រុមអាជីវករលក់សម្ភារៈសិក្សាខ្នាតតូចនៅក្រោយសាលាស៊ីសុវត្ថិបានប្រាប់ស៊ីស៊ីថាមស៍។

ក្រុមអាជីវករទាំងនេះបានលើកឡើងថា បន្ទាប់ពីសិស្សមួយចំនួនបានចូលរៀននៅសាលាឡើងវិញ ការលក់សម្ភារៈសិក្សារបស់ពួកគាត់ហាក់បីដូចជាមានការលក់ដាច់ជាបណ្តើរៗ ទោះមិនបានលក់ដាច់ខ្លាំងតែក៏បានចំណូលគ្រាន់បើជាងពេលមិនទាន់បើកសាលាដែរ។

ក្រុមអាជីវករបន្តថា ភាគច្រើនសិស្សមកទិញបន្ថែមតែសៀវភៅពុម្ព សៀវភៅសរសេរ ឬប៊ិច និងសម្ភារៈផ្សេងទៀតតែបន្តិចបន្តួចប៉ុណ្ណោះ ព្រោះនេះការវិលត្រឡប់មកសិក្សានៅសាលារៀនវិញដូចនេះសិស្សមួយចំនួនធំបានទិញសម្ភារៈសិក្សារួចខ្លះហើយ ពុំមែនសម្រុកទិញច្រើនដូចពេលចូលកង(បើកបវេសនកាល)នោះទេ។

ក្រៅពីលក់សម្ភារៈសិក្សាសម្រាប់សិស្សានុសិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ ក្រុមអាជីវករទាំងនេះក៏មានលក់ជាប្រភេទសៀវច្បាប់ សៀវភៅសម្រាប់អ្នករកស៊ី សៀវភៅធម៌ សៀវភៅប្រឡោមលោក និងប្រភេទផ្សេងៗ ដែលអាចឱ្យនិស្សិត អ្នកធ្វើការ ឬអ្នករកស៊ីមកទិញបាន ហើយអាជីវករខ្លះទៀតក៏មានលក់បន្ថែមទំនិញផ្សេងៗទៀតផងដែរ។ នេះជាការលើកឡើងរបស់ក្រុមអាជីវករលក់សម្ភារៈសិក្សា។

ទន្ទឹមនឹងនេះ ក្រុមអាជីវករបានឱ្យដឹងថា អតិថិជនភាគច្រើនដែលមកទិញសៀវភៅ គឺជានិស្សិត ឬអ្នកធ្វើការ ហើយជាពិសេសគឺសៀវភៅច្បាប់ដែលមានសន្ទុះនៃការទិញច្រើនជាងគេ។ បន្ទាប់ពីនេះក៏មានការលក់ដាច់ទៅលើសៀវភៅបែបផ្តល់គំនិតនៃការធ្វើអាជីវកម្ម សៀវភៅប្រឡោមលោក រឿងនិទាន រឿងប្លែកៗជាដើម។ក្រៅសិស្ស និស្សិតក៏មានអតិថិជនផ្សេងៗទៀតមកទិញសៀវភៅផងដែរដូចជា អ្នកធ្វើការ អាជីវករលក់ដូរ ស្រី្តមេផ្ទះ មនុស្សចាស់ជាដើម។

គួរបញ្ជាក់ថា សាលារាជធានីភ្នំពេញបានអនុញ្ញាតឱ្យគ្រឹះស្ថានសិក្សាទូទាំងរាជធានីភ្នំពេញចំនួនជាង ២០០ ចាប់ពីកំរិតអនុវិទ្យាល័យ ដល់វិទ្យាល័យ (ថ្នាក់ទី៧ ដល់ទី១២) បើកទ្វាឡើងវិញចាប់ពីថ្ងៃទី ១៥ កញ្ញា ឆ្នាំ២០២១ ក្នុងនោះនឹងទទួលសិស្សានុសិស្សជាង ១៣ម៉ឺននាក់ ចូលរៀន៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង