Smart saver cctime web bannertif

ការចរចាដំឡើង«ប្រាក់ឈ្នួល»កម្មករអាចនឹងបោះឆ្នោតសម្រេចនៅថ្ងៃទី២៨កញ្ញា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ បានបន្តចរចាជាលក្ខណៈត្រីភាគីជាលើកទី៣ នៅទីស្តីការក្រសួងការងារ ដើម្បីកំណត់ប្រាក់ឈ្នួលអប្បបរមា សម្រាប់វិស័យកាត់ដេរ និងផលិតស្បែកជើងនៅកម្ពុជា តែមិនទាន់កំណត់បានតួរលេខរួមនៃចំនួនប្រាក់ឈ្នួលគោល ដែលត្រូវបើកជូនកម្មករទេ។

កិច្ចប្រជុំមានការចូលរួមពីតំណាងរាជរដ្ឋាភិបាល តំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជក ហើយក្នុងកិច្ចប្រជុំផ្អែកលើលក្ខណៈវិនិច្ឆ័យទាំង៧ រួមមាន ស្ថានភាពគ្រួសារ ការចំណាយក្នុងការរស់នៅ អតិផរណា ផលិតភាពពលកម្ម ភាពប្រជែងឈ្នះនៃប្រទេស ស្ថានភាពទីផ្សារការងារ និងភាពចំណេញនៃវិស័យ។

ក្រោយពីការចរចាអស់រយៈពេលមួយព្រឹករួចមក ភាគីទាំង៣ បានសម្រេចយកតួលេខ ដោយភាគីសហជីពស្នើតួលេខ២០៤ដុល្លារ ភាគីនិយោជកស្នើរក្សាតួលេខ១៨៨ដុល្លារ និងភាគីរាជរដ្ឋាភិបាលស្នើរក្សា១៩២ដុល្លារ។

ដូច្នេះ ក្នុងគោលការណ៍ស្រាប់ បើគ្មានការឯកភាពទាំងស្រុងទេ អង្គប្រជុំត្រូវធ្វើការបោះឆ្នោត ដើម្បីសម្រេចនៅថ្ងៃទី២៨ខែកញ្ញា ឆ្នាំ២០២១។

សូមជម្រាបជូនថា រដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយដំឡើងប្រាក់ឈ្នួលដល់កម្មករ និយោជិត ក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងរៀងរាល់ឆ្នាំ។ រហូតដល់ពេលនេះ ប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតនៅកម្ពុជាឆ្នាំ២០២១ មានចំនួន១៩២ដុល្លារ ក្នុងមួយខែ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង