Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Jetour
Cct 01
Website cc time banner

កំពង់ផែស្វយ័តភ្នំពេញសម្ពោធចំណតកុងតឺន័រ LM១៧ មានសមត្ថភាពផ្ទុកកុងតឺន័រ១០ម៉ឺនទូក្នុងមួយឆ្នាំ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖ កំពង់ផែស្វយ័តភ្នំពេញ នៅថ្ងៃទី ២០ កញ្ញានេះ បានដាក់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវហេដ្ឋារចនាសម្ព័ន្ធចំណងផែកុងតឺន័រ LM១៧ ជំហានទី៣ ដំណាក់កាលទី១ នៅថ្ងៃ២០ កញ្ញា ២០២១នេះ។ កំពង់ផែនេះ មានសមត្ថភាពផ្ទុកកុងតឺន័រចំនួន១០០ ០០០ក្នុងមួយឆ្នាំ ចំណាយទឹកប្រាក់ប្រមាណ១៨, ៤លានដុល្លារអាមេរិក។

ចំណតផែកុងតឺន័រ ជំហានទី៣ ដំណាក់កាលទី១ ស្ថិតនៅភូមិកណ្ដាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល លើផ្ទៃដីទំហំ ២. ៧៥ ហិកតា ដែលស្ថិតនៅខាងជើង នៃចំណតផែជំហានទី១ និងទី២។សាងសង់ដោយក្រុមហ៊ុន ឈ្មោះ សៀង ហៃ ខនស្រ្តាក់សិន តាមរយៈនីតិវិធីដេញថ្លៃអន្តរជាតិសាធារណៈ ការសាងសង់ចាប់ពីចុងឆ្នាំ២០១៩ ដល់ពាក់កណ្ដាលឆ្នាំ២០២១។ប្រើទុនវិនិយោគ ប្រមាណ១៨, ៤លានដុល្លារអាមេរិក ជាថវិការផ្ទាល់របស់កំពង់ផែដែលបានមកពីប្រាក់ចំណេញ និងប្រាក់សន្សំ។

ឯកឧត្តម ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ បានឱ្យដឹងថា ចំណតកុងតឺន័រ LM១៧ នេះ មានសមត្ថភាពអាចផ្ទុកកុងតឺន័របាន១០០ ០០០ ក្នុងមួយឆ្នាំ បន្ថែមលើសពីសមត្ថភាពផ្ទុកកុងតឺន័រសរុបជំហានទី១ និងទី២ ដូចនេះសរុបសមត្ថភាពផ្ទុកនៃចំណតផែកុងតឺន័រ មានចំនួន៤០០ ០០០ ក្នុងមួយឆ្នាំ។

បើតាមឯកឧត្តម ហ៊ឺ បាវី ការបង្កើតចំណតផែកុងតឺន័រ គឺដើម្បីពង្រីកសមត្ថភាពផ្ទុកកុងតឺន័រ ដើម្បីឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់ មានជាបន្តបន្ទាប់លើសពីសមត្ថភាពដែលចំណតផែ ហើយប្រសិនបើមានបរិមាណកុងតឺន័រ នៅតែមានកំណើនជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ កំពង់ផែស្វយ័តភ្នំពេញ បានត្រៀមបម្រុងទុកផ្ទៃដីទំហំប្រមាណ៩ ហិកតា ដែលមានទីតាំងស្ថិតនៅខាងត្បូងនៃចំណតផែកុងតឺន័រ សម្រាប់ធ្វើការអភិវឌ្ឍទីលានផ្ទុកកុងតឺន័រជំហានទី៤(២០២៤-២០៣០) ដើម្បីបង្កើនសមត្ថភាពផ្ទុកកុងតឺន័រឱ្យបាន៤០០ ០០០ ក្នុងមួយឆ្នាំបន្ថែមទៀត ដែលនាំឱ្យមានសមត្ថភាពផ្ទុកសរុប៩០០ ០០០ក្នុងមួយឆ្នាំនៅឆ្នាំ២០៣០។

សូមជម្រាបជូនថា កំណើនកុងតឺន័រឆ្លងកាត់ជាមធ្យមប្រចាំឆ្នាំចន្លោះពី១៥-១៨%។ ជាក់ស្ដែង នៅឆ្នាំ២០១៩ បរិមាណកុងតឺន័រឆ្លងកាត់មានចំនួន ២៨១ ០៤៣ TEUs និងនៅឆ្នាំ២០២០ មានចំនួន ២៩០ ៨៥៧ ទោះមានវិបត្តិ ដែលកើតមានឡើងដោយជំងឺកូវីដ១៩ក៏ដោយ ដែលបរិមាណនេះឈានដល់សមត្ថភាពផ្ទុកកុងតឺន័រសរុបនៃចំណតផែនជំហានទី១ និងទី២ នាំឱ្យមានតម្រូវការធ្វើការពង្រីកហេដ្ឋារចនាសម្ព័ន្ធបន្ថែមនៃចំណតផែកុងតឺន័រជំហានទី៣ ដំណាក់កាលទី១នេះ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង