
យេម៉ែន៖ មន្រ្តីរដ្ឋាភិបាលយេម៉ែនម្នាក់បាននិយាយនៅថ្ងៃទី ១៦ ខែកញ្ញាថា ចាប់តាំងពីថ្ងៃទី ១៥ កញ្ញា មកកងកម្លាំងរដ្ឋាភិបាលយេម៉ែន និងកងកម្លាំងប្រដាប់អាវុធហូធី បានប្រយុទ្ធគ្នាយ៉ាងខ្លាំងនៅខេត្ត បេអ៊ីដា ភាគខាងត្បូងយេម៉ែន ធ្វើឲ្យមនុស្សយ៉ាងតិចមនុស្សយ៉ាងតិច ៤៥ នាក់ត្រូវបានសម្លាប់។
មន្ត្រីរូបនេះបាននិយាយថា កងកម្លាំងប្រដាប់អាវុធហូធី( Houthi) បានបើកការវាយប្រហារយ៉ាងខ្លាំងក្លាទៅលើទីតាំងយុទ្ធសាស្ត្រជាច្រើននៅខេត្តបេអ៊ីដា កាលពីថ្ងៃទី ១៥ ។
ការប្រយុទ្ធគ្នានេះ បានសម្លាប់ទាហានរដ្ឋាភិបាល ២០ នាក់ និងយុទ្ធជនហូធីយ៉ាងតិច ២៥ នាក់និងរបួសជាង ២០០ នាក់ ហើយបច្ចុប្បន្នការប្រយុទ្ធគ្នានៅតែបន្ត។
មន្រ្តីរូបនេះបាននិយាយថា ភាគីទាំងពីរក៏បានប្រយុទ្ធគ្នានៅតំបន់ Mukailas នៃខេត្ត Abyan ប៉ុន្តែមិនបានបង្ហាញពីចំនួនជាក់លាក់នៃអ្នកស្លាប់និងរបួសនោះទេ៕