
បន្ទាយមានជ័យ៖ កាលពីថ្ងៃទី១៥កញ្ញាម្សិលមិញនេះ មានករណីបាក់ ទំនប់អន្លង់ត្រាច ស្ថិតនៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បង្កផលការខូចខាតផ្ទះសម្បែង និងដីស្រែរបស់ប្រជាពលរដ្ឋមួយចំនួន។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។
បើតាមឯកឧត្តម អ៊ុ រាត្រី បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ទំនប់អន្លង់ត្រាច ស្ថិតនៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី១៥កញ្ញាម្សិលមិញនេះ បង្កផលការខូចខាតទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋមួយចំនួន។ ប៉ុន្តែភ្លាមៗនោះ អាជ្ញាធរខេត្ត និងការងារក្រសួងធនធានទឹកបានចាត់ចែងបិទទំនប់ទាំងយប់ និងមកដល់ពេលនេះក៏កំពុងបន្តបិទ ដើម្បីទប់ស្កាត់មហន្តរាយ និងគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ។

