
ភ្នំពេញ៖ នៅក្នុងឆ្នាំ២០២០និង២០២១ តម្រូវការប្រើប្រាស់អគ្គិសនីនៅទូទាំងប្រទេសកម្ពុជាធ្លាក់ចុះដោយសារដោយសារឥទ្ធិពលនៃជំងឺរាតត្បាតកូវីដ-១៩។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីនៃក្រសួងរ៉ែ និងថាមពល។
ឯកឧត្តម ស៊ុយ សែម បានថ្លែងសារវីដេអូក្នុងវេទិកាធុរកិច្ចថាមពលអាស៊ានថា ការប្រើប្រាស់អគ្គិសនីនៅកម្ពុជាធ្លាក់ចុះក្នុងវិបត្តិកូវីដ-១៩។ ជាក់ស្តែងនៅឆ្នាំ២០២០កន្លងទៅនេះ ក្នុងល្បាយនៃប្រភពថាមពលនៃកម្ពុជាមានថាមពល៦០%ដែលបានមកពីប្រភពឥណទានផូស៊ីល ដែលមានធ្យូងថ្ម និងប្រេង និងថាមពល៤០%ទៀត បានមកពីប្រភពថាមពលកកើតឡើងវិញពីវារីអគ្គិសនី ថាមពលដើរដោយពន្លឺព្រះអាទិត្យ និងថាមពលជីវម៉ាស។
បើឯកឧត្តម ស៊ុយ សែម បានបញ្ជាក់ថា មុនឆ្នាំ២០២០ សេដ្ឋកិច្ចកម្ពុជាមានកំណើនជាមធ្យមក្នុងរង្វង់៧%ក្នុងមួយឆ្នាំដែលបានធ្វើឲ្យកំណើនតម្រូវការអគ្គិសនីមានជាមធ្យម២០%ក្នុងមួយឆ្នាំ។ ទោះបីជាក្នុងឆ្នាំ២០២០នឹងបន្តចូលមកឆ្នាំ២០២១នេះ កំណើនតម្រូវការអគ្គិសនីរបស់កម្ពុជាបានធ្លាក់ ដោយសារឥទ្ធិពលនៃជំងឺរាតត្បាតកូវីដ-១៩យ៉ាងក្តី ប៉ុន្តែមូលដ្ឋាននៃការព្យាករណ៍របស់មូលធិរូបិយវត្ថុពិភពលោកថា សេដ្ឋកិច្ចកម្ពុជានឹងមានសន្ទុះឡើងវិញលឿន ក្រោយកូវីដ-១៩ថមថយ កម្ពុជារំពឹងថានឹងតម្រូវការថាមពលរបស់កម្ពុជានឹងកើនឡើងខ្ពស់សារជាថ្មីម្តងទៀត។
បន្ថែមនេះ ឯកឧត្តម បានលើកឡើងថា ក្នុងបរិការណ៍នេះ ទោះបីជាកម្ពុជាមានកាតព្វកិច្ចត្រូវធានាឲ្យសង្គម និងសេដ្ឋកិច្ចកម្ពុជាទទួលបាននូវការផ្គត់ផ្គង់ថាមពលមួយដែលគ្រប់គ្រាន់ មាននិរន្តភាព ស្ថេរភាព និងក្នុងតម្លៃសមរម្យក៏ដោយ ក៏កម្ពុជាមិនភ្លេចក្នុងការបង្កើនល្បឿនអន្តរកាលថាមពលកម្ពុជាឆ្ពោះទៅរកការកាត់បន្ថយ ការបញ្ចេញកាបូន និងអព្យាក្រឹត្យភាពកាបូននៅពេលអនាគតផងដែរ៕