Cctime 6monthsfree desktop
Cc times  web banner kh (2)

សាលារៀន ឈុង ជឹង ត្រៀមលក្ខណៈរួចរាល់សម្រាប់បើកដំណើរនៅថ្ងៃទី១៥កញ្ញា

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ សាលារៀន ឈុង ជឹង ដែលជាសាលាបណ្តុះបណ្តាលចំណេះដឹងទូទៅទាំងភាសាខ្មែរ និងភាសាចិន បានត្រៀមលក្ខណៈ និងរៀបចំបោសសម្អាត បាញ់ថ្នាំសម្លាប់មេរោគ ក្នុងបរិវេណសាលា និងបន្ទប់ថ្នាក់រៀន រួចរាល់សម្រាប់ការបើកដំណើរការសាលារៀនឡើងវិញ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះ។ នេះបើតាមការលើកឡើងរបស់លោក លឹម ឃាង នាយករងនៃសាលារៀន ឈុង ជឹង។

លោក លឹម ឃាង បានថ្លែងថា សាលារៀន ឈុង ជឹង បាសនត្រៀមលក្ខណៈរួចរាល់សម្រាប់ការបើកសាលារៀនឡើងវិញ នៅថ្ងៃទី១៥កញ្ញាខាងមុខនេះ ដោយសាលាបានរៀបចំបោសសម្អាតបរិស្ថាន បាញ់ថ្នាំសម្លាប់មេរោគ ក្នុងបរិវេណសាលា កន្លែងលាងដៃ បង្គន់អនាម័យ និងបន្ទប់ថ្នាក់រៀនដែលគិតមកដល់ពេលនេះបានប្រហែល៥០បន្ទប់។

លោក លឹម ឃាង បានបន្តថា ចំណែកអាជ្ញាធរមូលដ្ឋាន និងក្រសួងអប់រំ បានចុះមកត្រួតពិនិត្យរួចរាល់ និងបានវាយតម្លៃថា សាលារៀន ឈុង ជីង អាចបើកដំណើរការបាន។ ទន្ទឹមនេះសាលាបានត្រៀមបន្ទប់រៀន ដាក់តាមកំណត់របស់ក្រសួងអប់រំ គឺមួយថ្នាក់ដាក់បានតែ១៥នាក់ទេ។ សាលានឹងបើកចាប់ពីកម្រិតមធ្យមចាប់ពីថ្នាក់ទី៧-ថ្នាក់ទី១២ ទាំងថ្នាក់ភាសាចិន និងភាសាខ្មែរ។ ចំពោះពេលវេលាសិក្សា សិស្សត្រូវដូរវេនឆ្លាស់គ្នា វេន១រៀនពេលព្រឹក ចន្ទ អង្គារ ពុធ និងវេន២រៀនពេលថ្ងៃ ព្រហស្បត្តិ៍ សុក្រ សៅរ៍។

ជាមួយគ្នានេះ លោក លឹម ឃាង បានបញ្ជាក់ថា សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូត្រូវតែមានការស្ម័គ្រចិត្តដោយខ្លួនឯង ដោយមិនមានការបង្ខិតបង្ខំ។ លោកគ្រូអ្នកគ្រូ និងសិស្សតម្រូវឲ្យចាក់វ៉ាក់សាំងគ្រប់ដូសទើបអនុញ្ញាតឲ្យចូលសាលារៀន ហើយត្រូវអនុវត្តតាមវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លង និងមុនចូលសាលាត្រូវពិនិត្យវាស់កម្តៅ លាងដៃសម្អាត៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង