
រូបភាព៖ US Embassy
ភ្នំពេញ ស្ថានទូកអាមេរិកប្រចាំកម្ពុជា នៅថ្ងៃទី១៤ កញ្ញា ខាងមុខនេះ នឹងធ្វើសន្និសីទសារព័ត៌មានតាមប្រព័ន្ធអនឡាញ ស្ដីពីជំនួយរបស់អាមេរិក ដើម្បីឆ្លើយតបនឹងវិបត្តិកូវីដ១៩នៅកម្ពុជា។
ដើម្បី្ឆឆ្លើយតបទៅនឹងវិបត្តិកូវីដ១៩នៅកម្ពុជា ស្ថានទូតអាមេរិក នឹងធ្វើសន្និសីទសារព័ត៌មាន ស្ដីអំពីជំនួយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលនឹងធ្វើឡើងតាមប្រព័ន្ធអនឡាញ នៅថ្ងៃអង្គារ ទី១៤ ខែ កញ្ញា ឆ្នាំ២០២១ នាវេលាម៉ោង១០:០០ ដល់ម៉ោង ១១:០០ ព្រឹក។
នៅក្នុងសន្និសីតសារព័ត៌មានខាងមុខនេះ នឹងមានវត្តមាន លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក W. Partick Murphy លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល អ្នកស្រី Foroogh Foyouzat តំណាងនៃអង្គការ UNICEF និងអ្នកស្រីវេជ្ជបណ្ឌិត Li Ailan តំណាងនៃអង្គការសុខភាពពិភពលោក ថ្លែងសុន្ទរកថាខ្លី និងមានការឆ្លើយតបសំណួរជូនអ្នកសារព័ត៌មានផងដែរ។
ទន្ទឹមនឹងនេះ សម្រាប់អ្នកសារព័ត៌មាន មានបំណងយកព័ត៌មានសូមធ្វើការចុះឈ្មោះជាមួយការិយាល័យកិច្ចការសាធារណៈ នៃស្ថានទូតសហរដ្ឋអាមេរិក ត្រឹមថ្ងៃអាទិត្យទៅ១២ កញ្ញា ឆ្នាំ២០២១។