ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹងស្ដីពីការជ្រើសរើសនិស្សិតអាហារូប ក្នុងកម្មវិធីអាហារូបករណ៍ជប៉ុន JDS ក្រោមជំនួយរបស់រដ្ឋាភិបាលជប៉ុនសម្រាប់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា នឹងទទួលបណ្តុះបណ្តាលនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (Master Degree) រយៈពេល ០២ឆ្នាំ ចំនួន២៤នាក់ និងថ្នាក់បណ្ឌិត (Ph.D Degree) រយៈពេល០៣ឆ្នាំ ចំនួន០២នាក់ នៅប្រទេសជប៉ុន ក្នុងឆ្នាំ២០២២។
ចំពោះបេក្ខជនដែលមានបំណងដាក់ពាក្យកម្មវិធីអាហារូបករណ៍នេះ សូមបំពេញសំណុំឯកសារផ្សេងៗ និងផ្ញើមក កាន់ការិយាល័យ JICE-JDSដែលមានអាសយដ្ឋាន៖ អគារ AURA Condominiumជាន់ទី៣ ផ្ទះលេខ៨៧ ផ្លូវលេខ៦៣(វិថីព្រះត្រសក់ផ្អែម) សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញចាប់ពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ (ត្រឹមម៉ោង ៣:០០ រសៀល)៕

