Yearendyearend1140x150

ក្រសួងសុខាភិបាលរំឭកឧស្សាហកម្មថ្នាំជក់បញ្ឈប់សកម្មភាពឆ្លៀតឱកាសផ្សព្វផ្សាយខុសច្បាប់

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោកជំទាវវេជ្ជបណ្ឌិត ឈា ឆដាភា ប្រធានមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព នៃក្រសួងសុខាភិបាល 

ភ្នំពេញ៖ លោកជំទាវវេជ្ជបណ្ឌិត ឈា ឆដាភា ប្រធានមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព នៃក្រសួងសុខាភិបាល និងជាសមាជិកគណៈកម្មការត្រួតពិនិត្យផលិតផលថ្នាំជក់ បានព្រមានចាត់វិធានការតាមផ្លូវច្បាប់ចំពោះក្រុមហ៊ុនថ្នាំជក់ណាដែលល្មើសច្បាប់នៃការហាមឃាត់នៃការផ្សព្វផ្សាយផលិតផលថ្នាំជក់នេះ។

លោកជំទាវបញ្ជាក់ថា កន្លងមកក្រសួងសុខាភិបាលក៏បានដាក់ពាក្យបណ្តឹងដល់ក្រុមហ៊ុនចំនួន៤ ដែលល្មើសលើមាត្រាទី១៣ នៃច្បាប់ស្តីពី ការត្រួតពិនិត្យផលិតផលថ្នាំជក់ទៅតុលាការរួចហើយផងដែរ។

ទន្ទឹមនឹងនេះ លោកជំទាវវេជ្ជបណ្ឌិតក៏បានស្នើសុំការសហការពីក្រសួង ស្ថាប័នដែលជាសមាជិកនៃគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ ស្ថាប័នពាក់ព័ន្ធ ពីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិទាំងអស់ មិនត្រូវទទួលជំនួយឧបត្ថម្ភពីក្រុមហ៊ុនផលិតផលថ្នាំជក់ ដែលមានបង្ហាញពីឈ្មោះផលិតផល ឬឈ្មោះក្រុមហ៊ុនផលិតផលថ្នាំជក់នោះទេ ដោយហេតុថា ការឧបត្ថម្ភនេះ មិនមែនជាកិច្ចការសប្បុរសធម៌ ដែលចូលរួមចំណែកជួយសង្គមនោះឡើយ។

ប៉ុន្ដែផ្ទុយទៅវិញ ទង្វើទាំងនេះ គឺជាការផ្សព្វផ្សាយក្នុងគោលបំណងទាក់ទាញការចាប់អារម្មណ៍ និងឆ្លៀតឱកាសផ្សព្វផ្សាយលើកតម្កើនកេរិ៍តឈ្មោះ និងដើម្បីផលប្រយោជន៍ក្រុមហ៊ុនផលិតផលថ្នាំជក់តែប៉ុណ្ណោះហើយនេះជាទង្វើល្មើសច្បាប់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង