Yearendyearend1140x150

ប្រទេសថៃរកឃើញអ្នកទោសជាង៥០០នាក់វិជ្ជមានកូវីដ១៩

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រភពរូប៖ Bangkok Post

ថៃ៖ ក្នុងរយៈពេល២៤ម៉ោង ប្រទេសថៃនៅថ្ងៃពុធ បានរកឃើញករណីឆ្លងថ្មីចំនួន ១៤.១៧៦នាក់ និងអ្នកស្លាប់ថ្មីចំនួន ២២៨នាក់ នៅក្នុងនោះមានអ្នកទោសនៅពន្ធធនាគារចំនួន ៥០៦នាក់ វិជ្ជមានកូវិដ១៩។ 

ទន្ទឹមនឹងនេះអ្នកជំងឺ ១៦.៧៦៩ នាក់ បានជាសះស្បើយនិងបានចាកចេញពីមន្ទីរពេទ្យក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។

ចំនួនករណីឆ្លង Covid-19 សរុបរបស់ប្រទេសថៃមានចំនួន ១.៣២២.៥១៩ នាក់ និងអ្នកជាសះស្បើយចំនួន ១៤២.៦៤៤ នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និង ១៣.៥១១ នាក់បានស្លាប់។

ដោយឡែកមនុស្សចំនួន ៣៩៩.៦៥០ នាក់ផ្សេងទៀតទទួលបានការចាក់វ៉ាក់សាំងការពារCovid-19 លើកដំបូងក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ និងចំនួន ៤២៤.៦៧៦ បានចាក់លើកទី ២ និង ចំនួន ១.៦៨៧ បានចាក់ដូសជំរុញ(ដូសទី៣) ដែលធ្វើឱ្យចំនួនវ៉ាក់សាំង Covid-19 សរុបនៅទូទាំងប្រទេសថៃមានចំនួន ៣៧.៤៦១.២៨៤ ដូស៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង