Yearendyearend1140x150

ក្រសួងធម្មការអនុញ្ញាតឲ្យរៀបចំ«បុណ្យកាន់បណ្ឌិ និងភ្ជុំបិណ្ឌ»

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា 

ភ្នំពេញ៖ ក្រសួងធម្មការ និង សាសនា នៅថ្ងៃទី៣ កញ្ញា បានចេញសេចក្តីណែនាំដោយបានអនុញ្ញាតឲ្យគ្រប់វត្តអារាមទាំងអស់រៀបចំពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ណ។ប៉ុន្តែក្រសួងណែនាំឱ្យអនុវត្តតាមវិធានការសុខាភិបាល ដើម្បីកុំឲ្យករណីឆ្លងជំងឺកូវីដ១៩នៅក្នុងសហគមន៍។

ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ នឹងប្រព្រឹត្តទៅពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ភទ្របទ នឹង ថ្ងៃទី២២ ខែកញ្ញា ដល់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០។ពិធីបុណ្យ នេះប្រារព្ធឡើងដើម្បីឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធនៃអ្នកមានគុណទាំងឡាយមាន មាតាបិតា ជីដូនជីតា គ្រូឧបជ្ឈាយជា បុព្វបុរសជាតិ និងបងប្អូនជនរួមជាតិ ដែលបានលា យកលោកនេះទៅ កាន់លោកខាងមុខ។ម៉្យាងទៀតជាឱកាសដ៏ល្អស ម្រាប់ការជួបជុំឪពុកម្តាយ បងប្អូនញាតិមិត្ត សាច់សារលោហិត ដែលរស់នៅទីផ្សេងៗគ្នា អាចស្វែងយល់បានពីសុខទុក្ខ និងដំណើរប្រព្រឹត្តទៅក្នុងជីវភាពរស់នៅប្រចាំ ថ្ងៃរវាង គ្នានឹងគ្នាទៅវិញទៅមកព្រមទាំងអាចបង្កើនបានូវសាមគ្គីភាពដ៏ទូលំទូលាយផង ។

ក្រសួងធម្មការ និង សាសនា បានប្រកាសអនុញ្ញាតឲ្យគ្រប់វត្តអារាមទាំងអស់រៀបចំបុណ្យកាន់បណ្ឌិ ភ្ជុំបិណ្ឌនេះ ត្រូវយកចិត្តទុកដាក់បង្កលក្ខណៈឱ្យបានល្អប្រសើរ ប្រគេនព្រះសង្ឃ ជួនពុទ្ធបវិស័ទ ជាពិសេសត្រូវអនុវត្តនូវវិធានការការពានានារបស់ក្រសួង សុខាភិបាល គឺត្រូវពាក់ម៉ាស់ធ្វើការ វាស់កម្តៅ រក្សាអនាម័យ លាងដៃសាប៊ូ ឬអាល់កុល ជែល និងរក្សា តម្លាភសុវត្ថិភាពសង្គម-បុគ្គល ជាពិសេស ត្រូវប្រកាន់ភ្ជាប់ជានិច្ចនូវវិធានការ«៣កុំ៣ការពារ»។

ជាមួយគ្នានេះ ក្រសួងក៏បានអនុញ្ញាតឱ្យរៀបចំ បុណ្យកឋិនទាន ដែលគ្រោងប្រព្រឹត្តទៅពីថ្ងៃ១៨០ ខែអស្សុជ ដល់ថ្ងៃ១៥កើត អែកត្តិក ត្រូវនឹងថ្ងៃទី២២ ខែតុលា ដល់ថ្ងៃទី១៥ ខែវិច្ឆិ៣ ឆ្នាំ ២០២១»។

ក្រសួងបានណែនាំឱ្យគ្រប់វត្តអារាម ត្រូវរៀបចំសម្អាតបូជ នីដ្ឋានស្តូបកន្លែងត ម្កល់អដ្ឋិធាតុបងប្អូនជនរួមជាតិដែលបាន បាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ និងតុបតែងលម្អដោយបំភ្លឺភ្លើងពណ៍លើកទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោក ដើម្បីអបអរសាទរតាមប្រពៃព្រះពុទ្ធសាសនា៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង