
ភ្នំពេញ៖ ដោយផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិរបស់អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្នុងរយៈពេល៨ខែឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញម្ទេសស្រស់មានចំនួន ៧១ ២៩៧,១២តោន (កើនឡើងចំនួន ៤៣,៣៨%) នាំចេញទៅប្រទេសថៃចំនួន ៧១ ២៩៧,១២តោន និងប្រទេសអារ៉ាប់រួមចំនួន ០,០០២តោន។
ចំណែកឯ ម្ទេសក្រៀមមានចំនួន ១ ៣២០,២៣តោន (ថយចុះចំនួន -១១,៩៨%) នាំចេញទៅប្រទេសថៃចំនួន ១ ៣២០តោន ប្រទេសប៊ែលហ្ស៊ិកចំនួន ០,២១តោន ប្រទេសកូរ៉េចំនួន ០,០១តោន និងប្រទេសកាណាដាចំនួន ០,០១តោន។
សូមជម្រាបថា ក្នុងរយៈពេល៨ខែឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញកសិផលទៅក្រៅប្រទេស មានបរិមាណសរុប ៥ ៥៤៤ ៨៩៤,៨៧ តោន ទៅកាន់ទិសដៅ ៦៦ ប្រទេស គឺមានការកើនឡើងចំនួន ២ ៦២១ ៥៦៦,០៣ តោនស្មើនឹង ៨៩,៦៨% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលទទួលបានត្រឹមតែ ២ ៩២៣ ៣២៨,៨៤តោន៕