Smart saver cctime web bannertif

ក្រសួងសុខាភិបាលករណីវិជ្ជមានកូវីដ១៩ម្នាក់ខណៈជាសៈស្បើយកើនបន្ថែម០៤នាក់

សង្គម
/
អ្នកយកព័ត៌មាន:
ទី សុវណ្ណី
/

ភ្នំពេញ៖ក្រសួងសុខាភិបាលកម្ពុជាក្នុងថ្ងៃ១០ មេសានេះបានអោយដឹងថាករណីអ្នកឆ្លងកូវីដ១៩វិជ្ជមាន០១នាក់ ខណៈអ្នកជាសៈស្បើយកើនចំនួន០៤ បន្ថែមទៀត។

ក្រសួងសុខាភិបាលក្នុងថ្ងៃ១០ មេសានេះបានបញ្ជាក់ថា ករណីវិជ្ជមានកូវីដ១៩នៅកម្ពុជាបានកើតឡើង០១ករណីបន្ថែមទៀត និងអ្នកជាសៈស្បើយមានចំនួន០៤នាក់ បើសរុបទូទាំងប្រទេសករណីវិជ្ជមានកើនរហូតដល់ទៅ១១៩នាក់ ជាចំនួន៧២នាក់ និងកំពុងសម្រាកព្យាលបាលចំនួន៤៧នាក់ ស្លាប់គ្មាន។

សូមបញ្ជាក់ថា ករណីវិជ្ជមានកូវីដ១៩ម្នាក់ នៅថ្ងៃ១០ មេសានេះ គឺជាស្រ្តីជនជាតិវៀតណាមមានអាយុ៣៤ឆ្នាំ ជាអ្នកទេសចរ ដែលស្នាក់នៅខុនដូកោះពេជ្រ ហើយពេលនេះផងដែរក្រសួងក៏បានបញ្ជូនទៅសម្រាក និងព្យាបាលនៅមន្ទីរពេទ្យខ្មែរ សូវៀតរួចហើយ៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង