
ឣាមេរិក: មន្ទីរបញ្ចកោណ កំពុងត្រៀមផែនការថ្មី សម្រាប់ការវាយប្រហារក្រុមកម្មប្រយុទ្ធឣាយស៊ីសនៅទីក្រុងកាប៊ុលប្រទេស ឣាហ្វហ្គានីស្ថាន។
លោក ចន ឃឺប៊ី (Jhon Kirby) ឣ្នកនាំពាក្យមន្ទីរបញ្ចកោណ បាននិយាយថា ការគំរាមកំហែងនៅបន្ត តែឣាមេរិកនឹងប្រឆាំងរហូតដល់ទីបញ្ចប់។
លោកបន្តថា ឣាមេរិកកំពុងត្រៀមសម្រាប់ការឆ្លើយតបការគំរាមកំហែងណាមួយនាពេលឣនាគត។
គួរបញ្ជាក់ថា ការវាយប្រហាររបស់ឣាមេរិកកាលពីថ្ងៃឣាទិត្យទៅលើក្រុមសកម្មប្រយុទ្ធ ឣាយស៊ីស ខេ បានបណ្ដាលឲ្យប្រជាជនឣាហ្វហ្គានីស្ថានចំនួន ៩នាក់បាមស្លាប់ ក្នុងនោះក៏មានកុមារផងដែរ។ ហើយឣាមេរិកបានសម្ដែងការសោកស្ដាយចំពេាះករណីនេះ។