Cctimesw1140xh150cm copy

Breaking៖បំផ្ទុះគ្រាប់បែកក្រៅព្រលានយន្តហោះកាប៊ុល អាចបង្កដោយក្រុមISIS-K

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

អាហ្វហ្គានីស្ថាន៖មានការបំផ្ទុះគ្រាប់បែកមួយនៅខាងក្រៅអាកាសយានដ្ឋានក្នុងរដ្ឋធានីកាប៊ុលរបស់អាហ្វហ្គានីស្ថាន និងបានបណ្តាលឱ្យមានអ្នកស្លាប់ប្រហែលជាង១០នាក់។ការបំផ្ទុះគ្រាប់បែកនេះ ធ្វើឡើងខណៈរដ្ឋាភិបាលអាមេរិក និងសម្ព័ន្ធមិត្តកំពុងប្រញាប់ប្រញាល់ជម្លៀសប្រជាជនឲ្យទាន់កាលកំណត់មុខថ្ងៃទី ៣១ សីហា ឆ្នាំ២០២១។

VOA សហរដ្ឋអាមេរិក បានចុះផ្សាយថា ការផ្ទុះនេះបានកើតឡើងនៅថ្ងៃព្រហស្បតិ៍ នៅជិតច្រកទ្វារ Abby នៃអាកាសយានដ្ឋានជាកន្លែងដែលមនុស្សរាប់ពាន់នាក់បានទៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដើម្បីព្យាយាមចាកចេញពីប្រទេសនេះបន្ទាប់ពីក្រុមតាលីបង់កាន់កាប់អាហ្វហ្គានីស្ថាន។

អ្នកដាក់គ្រាប់បែកអត្តឃាតបានបំផ្ទុះនៅខាងក្រៅអាកាសយានដ្ឋានទីក្រុងកាប៊ុល និងមានអ្នកស្លាប់យ៉ាងហោចណាស់ចំនួន១១នាក់។ សហរដ្ឋអាមេរិកនិងមេដឹកនាំប្រទេសនានាបានព្រមានថាពួកភេរវករអាយស៊ីសនៅអាហ្វហ្គានីស្ថានអាចនឹងធ្វើសកម្មភាពភេរវកម្ម។

អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ បានបំផ្ទុះខ្លួនឯងនៅក្នុងតំបន់មួយនៅខាងក្រៅអាកាសយានដ្ឋានដែលមានមនុស្សជាច្រើនរួមទាំងស្ត្រី និងកុមារផងដែរ ហើយការផ្ទុះលើកទីពីរនៅជិតសណ្ឋាគារបារុនចម្ងាយប្រហែល ២០០ ម៉ែត្រពីច្រកព្រលានយន្តហោះ។តែយ៉ាងណា មិនមានព័ត៌មានលម្អិតបន្ថែមទេ។

ដោយឡែកចំពោះសារព័ត៌មានរុស្ស៊ី RT បានរាយការណ៍ថា ក្រុមឥស្លាម ISIS ទទួលខុសត្រូវចំពោះការវាយប្រហារនៅអាកាស​យានដ្ឋាន​កាប៊ុល ហើយក្នុងនោះមានមនុស្ស ៥០ នាក់ រួមទាំងបុគ្គលិកអាមេរិកផងដែរ។ នេះបើយោងតាមការប៉ាន់ប្រមាណចុងក្រោយនេះ។


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង