ភ្នំពេញ៖ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពជា បានចេញបទបញ្ជាឲ្យអាជ្ញាធរ និង សមត្ថកិច្ចគ្រប់ជាន់ថ្នាក់បិទការធ្វើដំណើរក្នុងប្រទេស ពីរាជធានីភ្នំពេញ ទៅកាន់បណ្ដាខេត្ត និងការធ្វើដំណើរពីខេត្តមួយ ទៅខេត្តមួយទៀត រហូតដល់ពីស្រុកមួយ ទៅស្រុកមួយ ដោយចាប់អនុវត្តពីថ្ងៃទី០៩ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០។
ការស្នើររបស់សម្ដេច ធ្វើឡើងបន្ទាប់ពីមានកម្មករមួយចំនួនមិនស្ដាប់តាមការណែនាំរបស់រដ្ឋាភិបាលកម្ពុជា ដែលតម្រូវឲ្យ មន្ត្រីរាជការ និយាជិតកម្មករ រោងចក្រសហគ្រាសធ្វើការធម្មតាក្នុងថ្ងៃចូលឆ្នាំ ដើម្បីប្រឆាំងកូវីដ១៩។

