
ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៣០ ខែសីហាខាងមុខនេះ នឹងបនង្កើតកម្មវិធីមួយដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋសួរសំណួរពីសមិទ្ធិផលផ្លូវថ្នល់ចាប់ពីឆ្នាំ២០១៨ រហូតមកដល់ពេលបច្ចុប្បន្ននេះ។ សំណួរនឹងត្រូវបានជ្រើសរើសនៅក្នុការខមិន (comment) ក្នុងគេហទំព័រហ្វេសប៊ុកជាផ្លូវការរបស់ក្រសួងសាធារណការ និង ដឹកជញ្ជូន។
យោងតាមក្រសួងសាធារណការ ឯកឧត្តម ស៊ុន ចាន់ថុល នឹងអញ្ជើញជាវាគ្មិនកិត្តិយសក្នុងកម្មវិធី MPWT LIVE SHOW ក្នុងប្រធានបទ "សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ចាប់ពីចុងឆ្នាំ២០១៨ ដល់ពេលបច្ចុប្បន្ន និងផែនការកំពុងបន្តរហូតដល់ឆ្នាំ ២០២៣"។
ដូចនេះបងប្អូនប្រជាពលរដ្ឋអាចធ្វើការសួរសំណួរដោយទម្លាក់ចូលក្នុងខមិន(comment)ក្នុងគេហទំព័រហ្វេសប៊ុកជាផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីជ្រើសរើសមកឆ្លើយតបជូន ក្នុងកម្មវិធីផ្សាយផ្ទាល់នេះ៕
