Cctime 6monthsfree desktop
Cc times  web banner kh (2)

អភិបាលខេត្តកណ្តាល៖ពលរដ្ឋនឹងទទួលបានផលច្រើនពី«ព្រលានយន្តហោះអន្តរជាតិថ្មី»

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល

កណ្ដាល៖ ប្រជាពលរដ្ឋស្ម័គ្រចិត្តដូរដី ក្នុងគម្រោងស្ថាបនាអាកាសយានដ្ឋានភ្នំពេញថ្មីចំនួន១៦ នាក់ ស្មើនឹង៣១ក្បាល ស្ថិតក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល ត្រូវបាន ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងលោកឧកញ៉ា ឆារស៍ វ៉ាន់ អគ្គនាយករងក្រុមហ៊ុន CAIC ផ្តល់វិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុជូន។កម្មវិធីនេះ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអះអាងថា ពលរដ្ឋនឹងទទួលបានផលច្រើនពី«ព្រលានយន្តហោះអន្តរជាតិថ្មី»។

 ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានថ្លែងចាត់ទុកការសាងសង់ព្រលានយន្តហោះនេះ គឺជាមោទនភាពរបស់ខេត្តកណ្តាល ជាពិសេសសម្រាប់ស្រុកកណ្តាលស្ទឹង ដែល នឹងមានព្រលានយន្តហោះខ្នាតអន្តរជាតិ។ ហើយនៅពេលខាងមុខ ពេលដែលព្រលានយន្តហោះលេចចេញជារូបរាងឡើង តំបន់នៅជុំវិញនេះ នឹងរីកដុះដាលជា តំបន់មានការអភិវឌ្ឍសេដ្ឋកិច្ចខ្លាំង ហើយបងប្អូនប្រជាពលរដ្ឋ នឹងទទួលផលពីការអភិវឌ្ឍ មានជីវភាព ធូរធាគ្រប់ៗគ្នា។

អភិបាលខេត្តកណ្តាល បានស្នើដល់ប្រជាពលរដ្ឋមានក្បាលដីក្នុងទីតាំងព្រលាន សូមមានការយោគយល់ខ្ពស់ ចូលរួមជាមួយរាជរដ្ឋាភិបាល តាមរយៈគោលនយោបាយដូរដីទៅខាងក្រៅព្រលាន ដែលអាចយកទៅលក់ដូរ សាងសងលំនៅដ្ឋានបាន ឬ លក់ដីឲ្យព្រលាន ដើម្បីកុំឲ្យរាំងស្ទះដល់ដំណើរ ការសាងសង់ព្រលាន។

គួរបញ្ជាក់ថា ការបង្កើតគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ គឺជាគោលការណ៍សម្រេចរបស់រាជរដ្ឋាភិបាល លើផ្ទៃដី ២៦០០ ហិកតា ក្នុងនោះ ស្ថិតក្នុងខេត្តកណ្តាល ទំហំ ២៤២៦ ហិកតា និងខេត្តតាកែវ ១៧៤ ហិកតា។ ក្នុងខេត្តកណ្តាល៖ មានស្រុកកណ្តាលស្ទឹង និងស្រុកស្អាង មាន ៤ ឃុំ ស្មើនឹង ១៣ ភូមិ មានផ្ទៃដីសរុបទំហំ ២៤២៦ ហិកតា នៃទំហំផ្ទៃដីគម្រោងសរុប។ ក្នុងគម្រោងព្រលានថ្មីនេះ មានបង្កើតផ្លូវយន្តហោះរត់ចំនួន៣ខ្សែ ក្នុងនោះ ផ្លូវរត់ទី១ (Runway1) គ្រោង នឹងបញ្ចប់ការស្ថាបនាឲ្យបានមុនត្រីមាសទី១ ឆ្នាំ២០២៣ ខាងមុខ ដែលផ្លូវរត់នេះ មានទទឹង ១០០ ម៉ែត្រ បណ្តោយ ៤,០០០ ម៉ែត្រ ប្រើប្រាស់ផ្ទៃដី ចំនួន ៤០ ហិកតា ដែលត្រូវសហការគ្នាគិតគូរដោះស្រាយជាអាទិភាព។ ហើយបច្ចុប្បន្ននេះ នៅមានប្រជាពលរដ្ឋ ១១ ក្បាលដីទៀត ដែលមិនទាន់យល់ព្រម ទទួលយកការដូរដី ឬការលក់ដីជូនព្រលាន៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង