Cc time web banner 054637

កម្ពុជារកឃើញអ្នកវិជ្ជមានដែលតាសរុប ១៣២៥ នាក់ ក្នុងខេត្តចំនួន២៣គិតត្រឹមថ្ងៃ២៤ សីហា

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
ការធ្វើតេស្តរកកូវីដ១៩ កន្លងមក។
រូបភាព៖ Thyda

ភ្នំពេញ៖ ចាប់តាំងពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ រហូតមកដល់ថ្ងៃទី២៤ ខែសីហានេះ កម្ពុជាបានរកឃើញករណីឆ្លងវីរុសកូវីដ-១៩ ដែលបំប្លែងថ្មីប្រភេទ B 1.612(Delta) សរុបទាំងអស់ចំនួន ១៣២៥ នាក់ នៅ២៣ខេត្តក្រុង ក្នុងនោះរាជធានីភ្នំពេញមានអ្នកឆ្លងច្រើនជាងគេ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ។

ក្រសួងសុខាភិបាល បានឱ្យដឹងថា យោងតាម លទ្ធផលនៃការធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាតាំងពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ និង វិទ្យាស្ថានស្រាវជ្រាវសុខភាព សាធារណៈ រហូតមកដល់ថ្ងៃទី២៤ ខែសីហានេះ បានរកឃើញករណីឆ្លងវីរុសកូវីដ-១៩ ដែលបំប្លែងថ្មីប្រភេទ B 1.612(Delta) នៅ ក្នុងប្រទេសកម្ពុជា ទាំងលើអ្នកដំណើរមកពីបរទេសតាមជើងហោះហើរ ពលករខ្មែរត្រលប់ពីប្រទេសថៃ ពីប្រទេសវៀតណាម ប្រជាជនអ្នកភូមិនៅក្នុងសហគមន៍ ក្រុមហ៊ុនឯកជន បុគ្គលិកសុខាភិបាល អាជីវករ មន្ត្រីរាជការ យោធា ពិរុទ្ធជន អ្នកបកប្រែ ភាសា ជនជាតិបរទេស បុគ្គលិករោងចក្រកាត់ដេរ បុគ្គលិកធនាគារ ដូនជីនៅវត្ត និង សិស្ស សរុបទាំងអស់ចំនួន ១៣២៥ នាក់។

សេចក្ដីប្រកាសព័ត៌មានបានបន្ថែមទៀតថា បច្ចុប្បន្ននេះ មេរោគដែលតា បានប៉ះពាល់ដល់២៣រាជធានី-ខេត្ត លើកលែងតែ២ខេត្តប៉ុណ្ណោះ គឺ ខេត្តកែប និងខេត្តក្រចេះ នៅមិនទាន់រកឃើញមេរោគដែលតានៅឡើយ។

ក្រសួងសុខាភិបាលបញ្ជាក់ថា វីរុសដែលតា (Delta) បាននិងកំពុងបន្តរាតត្បាតវាយ លុកចូលក្នុងសហគមន៍ ជាពិសេស រាជធានីភ្នំពេញ ខេត្តឧត្តរមានជ័យ សៀមរាប ព្រះវិហារ កំពង់ចាម កំពង់ធំ កណ្តាល បន្ទាយមានជ័យ និងបណ្តាខេត្តមួយចំនួនទៀត ។

ទន្ទឹមនឹងនេះ ក្រសួងសុខាភិបាល បានក្រើនរំលឹកហើយរំលឹកទៀត និងសូមអំពាវនាវដោយទទូចដល់សាធារណជន បងប្អូនប្រជាពលរដ្ឋយើងទាំងអស់នៅ ទូទាំងប្រទេសកម្ពុជា ឱ្យបន្តប្រុងប្រយ័ត្នខ្ពស់ ការពារខ្លួន កុំភ្លេចខ្លួនឲ្យសោះជាមួយការរស់នៅប្រចាំថ្ងៃ។ 


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូវីដ១៩ ដែលតា
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង