Yearendyearend1140x150
Img 0571

ឯកឧត្តម ម៉ម ប៊ុនហេង៖ការឆ្លងកូវីដនៅកម្ពុជាហាក់ថយចុះដោយសារការចាក់វ៉ាក់សាំង

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន​ ​សម្ផស្ស
/
ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា 

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា វាយតម្លៃពីស្ថានភាពឆ្លងកូវីដនៅក្នុងប្រទេសថា ចំនួនតួលេខអ្នកឆ្លងជំងឺកូវីដ-១៩នៅកម្ពុជាហាក់មានការថយចុះជាងមុន ដោយសារចំនួនអ្នកចាក់សាំងមានការកើនឡើង។ តែយ៉ាងណា ឯកឧត្តមនៅតែបន្តអំពាវនាវដល់ប្រជាពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នដដែលផងដែរ។

ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា បានគូសបញ្ជាក់ថា ស្ថានភាពឆ្លងជំងឺកូវីដ-១៩នៅកម្ពុជា កំពុងស្ថិតក្នុងនិន្នាការនៃការថយចុះ ក្រោយពីទទួលបាននូវលទ្ធផលចាក់វ៉ាក់សាំងនោះ តែទោះជាយ៉ាងនេះក្ដី ការរៀបចំឲ្យមានមន្ទីរព្យាបាលកូវីដ-១៩ថ្មីបន្ថែមទៀត គឺជាយុទ្ធសាស្រ្តប្រៀបឈ្នះរបស់រាជរដ្ឋាភិបាល។

ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានអំពាវនាវចំពោះប្រជាពលរដ្ឋទាំងអស់ទូទាំងប្រទេស សូមបន្តការប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវចេះផ្លាស់ប្តូរទម្លាប់រស់នៅរបស់ខ្លួន រៀនរស់នៅធម្មតាជាមួយរុសកូវីដ-១៩ តាមបែបគន្លងថ្មី សំដៅបង្ការ គ្រប់គ្រង និងកាត់ផ្តាច់ខ្សែចម្លងវីរុសដ៏កាចសាហាវនេះ ជាពិសេស ពពួកប្រភេទបំប្លែងថ្មី ឬក៏ប្រភេទថ្មីៗផ្សេងទៀត។

សូមបញ្ជាក់ថា យោងតាមក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះ បានចេញប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ក្នុងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ មានចំនួន ៤១០នាក់ (ករណីឆ្លងនាំចូលពីបរទេស ១៣២នាក់ និង ២៧៨នាក់ទៀតជាករណីឆ្លងក្នុង«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ) និងអ្នកជាសះស្បើយចំនួន ៥៣៧នាក់ ហើយករណីស្លាប់ ១៦នាក់។

ចំណែកប្រជាពលរដ្ឋចំនួនជាង៩លាន៧សែននាក់ បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ហើយគិតចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជាមាន ៨៧,២៦% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៥០,៣៩% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង