Yearendyearend1140x150

ក្រុមការងារចល័តចម្រុះឃាត់និងពិន័យរថយន្តដឹកលើសទម្ងន់កម្រិតកំណត់ចំនួន១៤គ្រឿង

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
 ក្រុមការងារចល័តចម្រុះសម្រាប់ឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ (រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន)

ភ្នំពេញ៖ ក្រុមការងារចល័តចម្រុះសម្រាប់ឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានឃាត់ និងពិន័យរថយន្តដឹកលើសទម្ងន់កម្រិតកំណត់ចំនួន ១៤គ្រឿង លើផ្លូវជាតិលេខ១ លេខ៤៤ និងលេខ៧០B។

យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងប្រតិបត្តិការចល័ត នៅថ្ងៃទី១៦-១៧ និង២០ ខែសីហា ឆ្នាំ២០២១ ក្រុមការងារចល័តចម្រុះសម្រាប់ឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់ ក្នុងចំណោមរថយន្តលើសទម្ងន់កម្រិតកំណត់ទាំង ១៤គ្រឿង មាន៦គ្រឿង ត្រូវបានពិន័យ និងរើទំនិញចេញ ចំណែកឯ ៨គ្រឿងទៀតត្រូវឃាត់ទុករយៈពេល ១ឆ្នាំដោយលើសទម្ងន់កម្រិតកំណត់ ២០%នៃទម្ងន់អនុញ្ញាត។

ក្រសួងបន្តថា ក្នុងនោះ នៅថ្ងៃទី១៦-១៧ ខែសីហា ឆ្នាំ២០២១ លើផ្លូវជាតិលេខ៤៤ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងផ្លូវលេខ៧០B ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ក្រុមការងារបានពិន័យយានយន្ដដឹកជញ្ជូន ៩គ្រឿង ដោយក្នុងនោះ ៥គ្រឿង ត្រូវឃាត់ទុករយៈពេល ១ឆ្នាំដោយសារលើសទម្ងន់កម្រិតកំណត់ ២០%នៃទម្ងន់អនុញ្ញាត។

ដោយឡែកនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ លើផ្លូវជាតិលេខ១ នៃស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង និងស្រុកព្រះស្តេច ខេត្តព្រៃវែង ក្រុមការងារបានពិន័យយានយន្ដដឹកជញ្ជូន ៥គ្រឿង ដោយក្នុងនោះយានយន្តចំនួន ៣គ្រឿង ត្រូវឃាត់ទុករយៈពេល ១ឆ្នាំដោយសារលើសទម្ងន់កម្រិតកំណត់ ២០% នៃទម្ងន់អនុញ្ញាត។

យោងតាមទិន្នន័យខាងលើយានយន្តចំនួន ៨គ្រឿងត្រូវឃាត់ទុកចំនួន ១ឆ្នាំដោយអនុលោមតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៦០ និងសេចក្ដីជូនដំណឹង លេខ០៤៩ សជណ សក. គតលទ ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង