Yearendyearend1140x150

ក្រសួងទេសចរណ៍គ្រោងនឹងបើកទទួលទេសចរណ៍សុវត្ថិភាពនៅពេលខាងមុខនេះ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវិដ-១៩ បានដឹកនាំកិច្ចប្រជុំលើកទី១ ដើម្បីពិភាក្សាលើការត្រៀមបើកទទួលទេសចរណ៍សុវត្ថិភាពក្នុងគន្លងប្រក្រតីថ្មី ពិសេសគឺពិភាក្សាលើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រស្តីពីការបើកទទួលទេសចរណ៍សុវត្ថិភាព។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងទេសចរណ៍ កិច្ចប្រជុំនេះធ្វើឡើងនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ក្រោមអធិបតីភាពឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដោយបានផ្តោតលើរបៀបវារៈសំខាន់ៗមួយចំនួនផងដែរ។

របៀបវារៈមានដូចជា ការរៀបចំផែនការសកម្មភាពនៃក្រុមការងាររាជរដ្ឋាភិបាល និងឯកជន និងការពិភាក្សាលើសេចក្តីព្រាង «ផែនការយុទ្ធសាស្ត្រស្តីពីការបើកទទួលទេសចរណ៍សុវត្ថិភាព» ដែលជាឯកសារដ៏មានសារៈសំខាន់ ចាំបាច់ និងចំពេលវេលាសម្រាប់ពិនិត្យលទ្ធភាពក្នុងការបើកទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញ ជាមួយកិច្ចខិតខំក្នុងការវិលត្រឡប់ឱ្យបានឆាប់ទៅរក «ប្រក្រតីភាពថ្មី» នៃសកម្មភាពសេដ្ឋកិច្ច-សង្គម និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

ការបើកទទួលទេសចរណ៍សុវត្ថិភាពនឹងត្រូវធ្វើឡើងតាមដំណាក់កាលជាជំហានៗ ដោយឈរលើគោលការណ៍រក្សាបាននូវតុល្យភាពរវាងសកម្មភាពសេដ្ឋកិច្ច-សង្គម និងការធានាសុវត្ថិភាព និងសុខភាពសាធារណៈ សម្រាប់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងអ្នកដំណើរគ្រប់ប្រភេទ ស្របតាមស្មារតីនៃ «ការធ្វើដំណើរ និងទេសចរណ៍សុវត្ថិភាព» ព្រមទាំងការចាប់យកឱកាសធ្វើកំណែទម្រង់វិស័យទេសចរណ៍កម្ពុជាឱ្យក្លាយជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព សុវត្ថិភាព និងនិរន្តរភាព។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង