Cctimesw1140xh150cm copy

ថ្ងៃទី១៨ សីហារដ្ឋាភិបាលទិញ«មៀន»ពីកសិករខ្មែរបានប្រមាណ៧៥តោន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

បាត់ដំបង៖ពេញមួយថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ ក្រុមការងារដឹកនាំដោយនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស និងជានាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែនប្រមូលទិញផ្លែមៀន និងតាង៉ែន ពីប្រជាកសិករប្រមាណ៧៥តោន។មៀនទាំងអសនេះបានផ្តល់ជូនទៅតាមស្ថាប័ន និងអង្គភាពផ្សេងៗ។

នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស និងជានាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន ពេញមួយថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារប្រមូលទិញផ្លែមៀន និងតាង៉ែន ពីប្រជាកសិករប្រមាណ៧៥តោន រួចហើយធ្វើការផ្តល់ជូនទៅតាមស្ថាប័ន និងអង្គភាពផ្សេងៗតែម្តង។

ក្រុមការងារទទួលទិញពីប្រជាកសិករក្នុងតំលៃ២៥០០រៀល ដែលមានទីតាំងស្ថិតនៅក្នុងបរិវេណទីលានបាល់ទាត់វាលបែកចាន ជាប់នឹងទីបញ្ជាការដ្ឋានយោធភូមិភាគទី៥ ស្ថិតនៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ក្នុងតំលៃ២៣០០រៀល ដោយមិនចាំបាច់ចំណាយលើការវេចខ្ចប់នោះទេ ។ 

យោងតាមបណ្តាញសង្គមហ្វេសប៊ុននៅល្ងាចថ្ងៃនេះ សម្តេចហ៊ុន សែន បានថ្លែងថា សម្តេចនឹងទិញមៀនពីប្រជាកសិករដែលកំពុងជួបការលំបាកយកយកទៅចែកជូនកងទ័ព នគរបាល អាវុធហត្ថ គ្រូពេទ្យ អ្នកជំងឺបងប្អូនដែលកំពុងធ្វើចត្តាឡីស័កទទួលទានដោយមិនគិតថ្លៃ។

បើតាមសម្តេច នេះជាវិធីដោះទាល់ក្នុងកាលទេសៈដ៏លំបាកកុំឱ្យកសិករក្រីក្រខាតបង់ធ្ងន់ធ្ងរពេកហើយ ហើយសម្តេចក៏មិនប្រើថវិកាជាតិដើម្បីទិញនោះដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង