វៀតណាម៖ ក្រុមហ៊ុនផលិតមី របស់វៀតណាមបានបង្ហាញពីទិន្នន័យនៃការលក់មី របស់ខ្លួនកាលពីឆ្នាំមុន ទាក់ទងនឹងការផ្គត់ផ្គង់ទៅលើទីផ្សារក្នុងចំណាច់ថ្នាក់ទី៣ ទូទាំងពិភពលោក។ នេះបើតាមការចុះផ្សាយរបស់VN Express។
បើតាមសារព័ត៌មានក្នុងស្រុករបស់វៀតណាម បានឱ្យដឹងថា ក្រុមហ៊ុនផលិតមី នៅប្រទេសវៀតណាមបានបង្ហាញតួលេខដ៏ច្បាស់ការកាលពីឆ្នាំមុន ខណៈប្រទេសនេះបានក្លាយជាទីផ្សារធំចំណាត់ថ្នាក់ទី៣ នៅទូទាំងពិភពលោក ដោយមានអតិថិជនប្រើប្រាស់និងគាំទ្រផលិតផលនេះរហូតដល់ ៧ ពាន់លាននាក់។
ការគាំទ្រយ៉ាងលើសលប់នេះ បានធ្វើឱ្យមីកញ្ចប់អូម៉ាឈី និងកូកូមី រកប្រាក់ចំណូលពីការវេចខ្ចប់រួមទាំងការផលិតកើនឡើងប្រមាណ ៣៨.៥ ភាគរយពីឆ្នាំ ២០១៩ ជិត ៦.៩ ទ្រីលានដុង (៣០២ លានដុល្លារ) កាលពីឆ្នាំមុន។
បើតាមការចុះផ្សាយដដែល បានឱ្យដឹងថា ការលក់មីអូម៉ាឈីបានកើនឡើង ៣២ ភាគរយ និងមាន៤៥ភាគរយស្ថិតក្នុងទីផ្សារលំដាប់ខ្ពស់។មីអូម៉ាឈី ក៏ជាយីហោមីដែលលក់ដាច់បំផុតនៅក្នុងផ្សារទំនើបផងដែរ។ដោយនៅពាក់កណ្តាលចុងឆ្នាំការលក់កើនឡើង ៤៣ ភាគរយ ហើយក្លាយជាម៉ាកដែលលក់ដាច់បំផុតនៅតំបន់ភាគខាងជើងនៃប្រទេសវៀតណាម។ក្រុមហ៊ុនរំពឹងថាផលិតផលមីកញ្ចប់និងបបរនឹងកើនឡើងទ្វេដងពេញមួយឆ្នាំ។
សូមជម្រាបជូនថា អាជីវកម្មមីប្រហែល ៥០ នៅវៀតណាមរួមទាំងក្រុមហ៊ុនបរទេស។ ប្រទេសនេះនាំចេញទៅកាន់ទីផ្សារចំនួន ៤០ និងក្លាយជាទីផ្សារមីកញ្ចប់ធំលំដាប់ទី៣ ដែលមានអ្នកគាំទ្រជាង ៧.០៣ ពាន់លាននាក់កាលពីឆ្នាំមុន ដែលកើនឡើងជាងឆ្នាំមុនៗ។