Cctimesw1140xh150cm copy

ពលរដ្ឋនៅភ្នំពេញដែលមិនទាន់ចាក់វ៉ាក់សាំងអាចទៅចាក់នៅពេទ្យអង្គឌួង និងពេទ្យជប៉ុន

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/


ប្រភព៖ អនុគណៈកម្មការស្រាវជ្រាវកូវីដ

ភ្នំពេញ៖ ប្រជាពលរដ្ឋដែលរស់នៅទីក្រុងភ្នំពេញ មិនទាន់បានចាក់វ៉ាក់សាំងកូវីដ១៩ដូសទី១ សូមប្រញាប់រួសរាន់ទៅចាក់នៅមន្ទីរពេទ្យជប៉ុន និងមន្ទីរពេទ្យព្រះអង្គឌួង ចាប់ពីថ្ងៃ៩ សីហា រហូតថ្ងៃ ៨ កញ្ញា ឆ្នាំ២០២១។

បើតាមការប្រកាសរបស់អនុគណៈកម្មការស្រាវជ្រាវកូវីដ១៩ បានអំពាវនាវឱ្យប្រជាពលរដ្ឋដែលរស់នៅទីក្រុងភ្នំពេញ មិនទាន់ទទួលបានវ៉ាក់សាំងដូសទី១ អាចទៅទទួលវ៉ាក់សាំងបាននៅមន្ទីរពេទ្យចំនួនពីរទីតាំងគឺ មន្ទីរពេទ្យព្រះអង្គឌួង និងមជ្ឍមណ្ឌលជាតិគាំពារមាតា និងទារក (ពេទ្យជប៉ុន)។

ការចាក់វ៉ាក់សាំងនេះ នឹងចាប់ផ្ដើមពីម៉ោង ០៨៖០០ - ១១៖០០ និង ១៤៖០០ - ១៦៖០០ ដោយត្រូវភ្ជាប់ទៅជាមួយនូវ អត្តសញ្ញាណប័ណ្ណ ឬ សំបុត្រកំណើត។

សូមជម្រាបថា ចំនួនអ្នកចាក់វ៉ាក់សាំងទូទាំងប្រទេសកម្ពុជាមាន ៩,០០៤,៥៤៩ នាក់ គិតដល់ត្រឹមថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១។ ក្នុងនោះការចាក់វ៉ាក់សាំងសម្រាប់ប្រជាជនដែលមានអាយុស្មើ ឬលើស១៨ឆ្នាំ មានចំនួនសរុប ៨,៤៥៦,២១៦ និងការចាក់វ៉ាក់សាំងសម្រាប់កុមារដែលមានអាយុ១២ក្រោម១៨ឆ្នាំ មានចំនួនសរុប ៥៨៨,៣៣៣។

ទន្ទឹមនឹងនេះ គិតចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ លទ្ធផលចាក់វ៉ាក់សាំងស្មើនឹង ៥៦,៥៣ ភាគរយហើយ បើធៀបនឹងចំនួនប្រជាជនសរុប ១៦លាននាក់៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: វ៉ាក់សាំង
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង