Yearendyearend1140x150

កម្ពុជាមានវ៉ាក់សាំងជំនួយ និងទិញរួចពីចិនចំនួន ២១,៧លានដូសសម្រាប់ចាក់ជូនពលរដ្ឋ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
រូបភាពវ៉ាក់សាំងស៊ីណូវ៉ាក់ ដែលកម្ពុជាបានបញ្ជារទិញមកដល់កម្ពុជាព្រឹកមិញនេះ។ 
រូបភាព៖ ពូ Go 

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ សីហានេះ កម្ពុជាទទួលបានវ៉ាក់សាំងចិនប្រភេទស៊ីណូហ្វាម និងស៊ីណូវ៉ាក់ សរុបចំនួន២១,៧លានដូស ក្នុងនោះមានវ៉ាក់សាំងជំនួយ៣លាន២សែនដូស និងវ៉ាក់សាំងបញ្ជារទិញចំនួន១៨លាន៥សែនដូសសម្រាប់ចាក់ជូនប្រជាពលរដ្ឋ។ ក្រៅពីវ៉ាក់សាំងរបស់ចិន កម្ពុជាក៏មានវ៉ាក់សាំងរបស់អាមេរិក វ៉ាក់សាំងរបស់ជប៉ុន និងវ៉ាក់សាំងរបស់អង់គ្លេសផងដែរ។

សម្រាប់ប្រទេសកម្ពុជា គិតត្រឹមថ្ងៃ១២ ខែសីហា ឆ្នាំ២០២១ មានវ៉ាក់សាំងស៊ីណូហ្វាម និងស៊ីណូវ៉ាក់របស់ចិនចំនួន២១,៧លានដូស ដែលមួយចំនួនជាវ៉ាក់សាំងជំនួយ និងមួយចំនួនទៀតជាវ៉ាក់សាំងដែលបានបញ្ជាទិញពីភាគីចិន។

បើធៀបទៅវ៉ាក់សាំងប្រភេទផ្សេង កម្ពុជាបានចាក់វ៉ាក់សាំងរបស់ប្រទេសចិនជូនពលរដ្ឋខ្លួនច្រើនរួចមកហើយសម្រាប់ដូសទីមួយ និងដូសទីពីរ ខណៈវ៉ាក់សាំងប្រភេទផ្សេងទៀតជាដូសជម្រុញ និងសម្រាប់ចាក់ជូនមនុស្សចាស់ និងជនជាតិភាគតិចនៅតាមបណ្ដាខេត្តនានា។

បើតាមរបាយការណ៍ សរុបទាំងវ៉ាក់សាំងគ្រប់ប្រភេទដែលកម្ពុជាទទួលបានវិញមានវ៉ាក់សាំងជាង២៥លានដូសហើយសម្រាប់ចាក់ឱ្យពលរដ្ឋ។ក្នុងនោះមានវ៉ាក់សាំងស៊ីណូវ៉ាក់ចំនួនជាង១៨,៥លានដូស វ៉ាក់សាំងស៊ីណូហ្វាមចំនួន ៣លាន២សែនដូស។ ចំណែកភាគីជប៉ុន អង់គ្លេស និងយន្តការCOVAX ក៏បានផ្ដល់វ៉ាក់សាំងជំនួយប្រភេទ AstraZenecaសរុបចំនួន ២លាន៣ម៉ឺន៤ពាន់ដូស សម្រាប់ចាក់ជូនពលរដ្ឋកម្ពុជា។ ទន្ទឹមនឹងនេះ ក៏មានវ៉ាក់សាំង Jonhson &Jonhson ជាង១លានដូសជាជំនួយរបស់អាមេរិកផងដែរ។

ក្រសួងសុខាភិបាលបានឱ្យដឹងថា ចំនួនអ្នកចាក់វ៉ាក់សាំងទូទាំងប្រទេសកម្ពុជាមាន ៨,៥១៩,៧១៤ នាក់ គិតដល់ត្រឹមថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១។ ក្នុងនោះការចាក់វ៉ាក់សាំងសម្រាប់ប្រជាជនដែលមានអាយុស្មើ ឬលើស១៨ឆ្នាំ មានចំនួនសរុប ៨,១១៦,១៥២ និងការចាក់វ៉ាក់សាំងសម្រាប់កុមារដែលមានអាយុ១២ក្រោម១៨ឆ្នាំ មានចំនួនសរុប ៤០៣,៥៦២។

បើតាមប្រមុខដឹកនាំកម្ពុជា បានបញ្ជាក់ថា កម្ពុជាមិនត្រឹមតែជាប្រទេសដែលឈានមុខនៅក្នុងតំបន់លើការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋពេញវ័យ និងមនុស្សវ័យក្មេងប៉ុណ្ណោះទេ។ ពេលនេះកម្ពុជា បានបោះជំហានទៅចាក់វ៉ាក់សាំងដូសទី៣ ជូនអ្នកប្រតិបត្តិការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅជួរមុខ ក៏ដូចជាជនអាទិភាពតាមក្រសួងស្ថាប័ននានាផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: វ៉ាក់សាំង
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង