Cc time web banner 054637

ខ្មែរ២នាក់និងស្ត្រីវៀតណាមម្នាក់ឆ្លងកូវីដពីជនជាតិចិនដែលចេញពីកម្ពុជានៅថ្ងៃទី៣ មេសា

សង្គម
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានរកឃើញប្ដីប្រពន្ធជនជាតិខ្មែរពីរនាក់ បានឆ្លងកូវីដ ១៩ ពីបុរសជនជាតិចិនជាមិត្តប្រុសស្រ្តីជនជាតិវៀតណាមរកឃើញមានវីរុសកូវីដ១៩ ដែលវត្ថុសំណាករបស់គាត់យកដោយមន្ទីរខ្មែរ សូវៀត ហើយបានឲ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ។

យោងតាមសេចក្ដីប្រកាសស្រ្តីជនជាតិខ្មែរអាយុ ៤៥ឆ្នាំ ជាភរិយាបុរសអាយុ ៤៧ឆ្នាំខាងក្រោម មានលទ្ធផលតេស្តវិជ្ជមានវីរុសកូវីដ១៩ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែក្រោម។ បុរសជាស្វាមីជាមិត្តភ័ក្តរបស់បុរសជនជាតិចិនចូលមកកម្ពុជានថ្ងៃទី២០ មេសា និងបានចាកចេញពីកម្ពុជានៅថ្ងៃទី ៣ មេសា ឆ្នាំ ២០២០ បានរកឃើញមានវីរុសកូវីដ១៩ ដោយអាជ្ញាធរសុខាភិបាលនៅប្រទេសចិន។

បុរសជនជាតិចិនគឺជាអ្នកឧស្សាហកម្មធ្វើដំណើរឡើងចុះ ហើយបានធ្វើដំណើរចេញពីប្រទេសកម្ពុជានៅថ្ងៃទី៣ មេសា ទៅដល់ប្រទេសចិនមជើងយន្តហោះ តាមLQ 908 ទៅកាន់ព្រលានយន្តហោះប៉ាយ អ៊ីនខេត្តក្វាងចូវប្រទេសចិន បន្ទាប់ពីយកសំណាក់ពិនិត្យរួចត្រូវបានបញ្ជូនទៅកន្លែងប្រមូលផ្តុំដាក់ដាច់ដោយឡែកពីអ្នកដទៃ។ ត្រូវបានអាជ្ញាធរចិនពិនិត្យឃើញថា បានឆ្លងជំងឺកូវីដ-១៩។

យោងតាមដំណឹងរបស់គណៈកម្មាការសុខភាពរបស់ខេត្តក្វាងទុងប្រទេសចិន បានអោយដឹងថា៖ កាលពីថ្ងៃទី៥ខែមេសានេះ ខេត្តក្វាងទុង បានរកឃើញមានករណីថ្មីវិជ្ជមានកូវីដ១៩ ចំនួន៧ករណី ដែលជាករណីនាំចូល។ដោយក្នុងនោះមាន១ករណីជាករណីនាំចូលមកពីប្រទេសកម្ពុជា អ្នកជំងឺនោះគឺបុរសជនជាតិចិន មានអាយុ៤៥ឆ្នាំ ជាអ្នកខេត្តជាំងស៊ូ ហើយគាត់មានធ្វើអាជីវកម្មនៅកម្ពុជា។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៨ មេសា នេះ ឆ្លងជំងឺកូវីដ ១៩ មានចំនួន១១៧ ករណី ស្រ្តី ៣៤ នាក់ និង បុរស ៨៣នាក់៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង