ភ្នំពេញ៖ ក្រសួងសុខាភិបាលនៃកម្ពុជា ប្រកាសរៀបចំធ្វើសន្និសីទសារព័ត៌មានរៀងរាល់ថ្ងៃច័ន្ទ វេលាម៉ោង០៩ និង ៣០នាទីព្រឹកនៃសប្តាហ៍នីមួយៗ ស្តីអំពីបច្ចុប្បន្នភាពនៃជំងឺឆ្លងកូវីដ១៩ នៅប្រទេសកម្ពុជា។សន្និសីទនេះ ធ្វើឡើងតាមការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងសន្និសីទការសែតកាលពី០៧ មេសាកន្លងទៅ។
បើតាមក្រសួងសុខាភិបាលបញ្ជាក់ថា សន្និសីទនោះគឺស្តីអំពីបច្ចុប្បន្នភាព និងស្ថានភាពនៃការរីករាលដាលនូវជំងឺឆ្លងកូវីដ១៩ ការរាយការណ៍ ពីការរាតត្បាត វិធានការទប់ស្កាត់និងបញ្ហាពាក់ព័ន្ធផ្សេងៗទៀតដែលកំពុងកើតឡើងនៅកម្ពុជា។
គួរបញ្ជាក់ថាមកដល់បច្ចុប្បន្ន អ្នកឆ្លងកូវីដ១៩នៅកម្ពុជាមានចំនួនសរុប ១១៧ នាក់ ជាសៈស្បើយ៦៣ នាក់ កំពុងសម្រាកព្យាបាល៥៤ នាក់ ស្លាប់គ្មាន៕
.jpg?1586313944)