វៀតណាម៖ អាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម (CVAA) បានស្នើថារាល់ការហោះហើររវាងទីក្រុងហាណូយ និងទីក្រុងហូជីមិញត្រូវបានបញ្ឈប់ ខណៈពេលកំពុងប្រយុទ្ធប្រឆាំងនឹងរលក Covid-19។
បើតាអាជ្ញាធរអាកាសចរណ៍ស៊ីវិក CVAA បាននិយាយកាលពីថ្ងៃសៅរ៍ថាខ្លួនបានស្នើឱ្យក្រសួងដឹកជញ្ជូនផ្អាកការហោះហើរធម្មតាទាំងអស់រវាងតំបន់ដែលស្ថិតនៅក្រោមការបញ្ជា ដើម្បីឱ្យមានគម្លាតសង្គមរួមទាំងការហោះហើរពីទីក្រុងហាណូយនិងទីក្រុងហូជីមិញ។
យោងតាមVN Express បាន្យដឹងទៀតថា មានតែជើងហោះហើរពិសេសប៉ុណ្ណោះដែលត្រូវបានហោះលើផ្លូវអាកាសរវាងតំបន់ដែលមានចម្ងាយឆ្ងាយទីក្រុង។
ចំណែកសេចក្តីថ្លែងការណ៍មួយបាននិយាយថា ខណៈពេលដែលជើងហោះហើរដើម្បីនាំកម្មករត្រឡប់ទៅស្រុកកំណើតវិញ គឺវាចាំបាច់សម្រាប់អាជ្ញាធរក្នុងតំបន់ត្រួតពិនិត្យសុខភាពអ្នកដំណើរនៅអាកាសយានដ្ឋានដើម្បីធ្វើតេស្ត និងដាក់ឲ្យនៅដាច់ពីគេ។
យ៉ាងណាមិញ សម្រាប់ពេលនេះជើងហោះហើរពីហូជីមិញទៅហាណូយនិងតំបន់ជាច្រើនទៀតត្រូវបានផ្អាក។ ហើយមានជើងហោះហើរតិចតួចណាស់ពីហាណូយទៅហូជីមិញ។
ទន្ទឹមនឹងនេះ អាជ្ញាធរទីក្រុងហាណូយបានសម្រេចចិត្តកាលពីថ្ងៃអាទិត្យនេះ ដើម្បីពង្រីកបទបញ្ជារក្សាគម្លាតសង្គមដែលកំពុងបន្តរហូតដល់ថ្ងៃទី ២២ ខែសីហាជាការឆ្លើយតបទៅនឹងការរីករាលដាលនៃ Covid-19 ជាច្រើនករណីដែលត្រូវបានរកឃើញនៅក្នុងទីក្រុងនានាក្នុងប្រទេសវៀតណាម។