
ភ្នំពេញ៖ រហូតដល់ពេលនេះមេរោគបំប្លែងថ្មី Delta កំពុងចរាចរនៅកម្ពុជា ៣២៧ករណី បើពលរដ្ឋមិនចូលរួមប្រយុទ្ធ នឹងចៀសមិនផុតពីមាត់ជ្រោះមហន្ដរាយនៃសុខភាពសាធារណៈ។ នេះបើតាមការលើកឡើងរបស់លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលកម្ពុជា។
ជាថ្មីម្តងទៀត ក្រសួងសុខាភិបាលកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមការពារខ្លួន ហើយត្រូវយល់ដឹងអំពីគ្រោះថ្នាក់នៃវីរុស កូដ-១៩ ដើម្បីរៀនរស់នៅជាបណ្តើរៗជាមួយនឹងវីរុស កូវីដ-១៩ តាមគន្លងប្រកតីភាពថ្មីឲ្យបានត្រឹមត្រូវ។ស្ថានភាពរាតត្បាតនៃជំងឺកូវីដ-១៩ កំពុងឈានទៅរកការឆ្លងរីក រាលដាលទ្រង់ទ្រាយធំនៅក្នុងសហគមន៍ដែលនឹងបង្កជាមហន្តរាយធំដល់ប្រព័ន្ធសុខាភិបាល ធ្វើឲ្យបាត់បង់អាយុជីវិត ប្រជាជន រួមទាំងផលវិបាកសង្គមនិងសេដ្ឋកិច្ចធ្ងន់ធ្ងរ៕
