
ភ្នំពេញ៖ ក្រុមគ្រូពេទ្យនៅថ្ងៃទី ៥ សីហានេះ បានចុះយកសំណាកអាជីវករលក់នៅផ្សារបឹងកេងកងចំនួន៤២០នាក់ ហើយ ជាលទ្ធផលបានរកឃើញអ្នកវិជ្ជមានចំនួន០២នាក់តាមរយៈការធ្វើតេស្តរហ័ស។
បើតាមក្រុមគ្រូពេទ្យចុះយកសំណាកថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ក្នុងចំណោមអាជីវករលក់ដូរនៅផ្សារបឹងកេងកងចំនួន៤២០នាក់ បានរកឃើញអ្នកកាត់ដេរសំលៀកបំពាក់២នាក់វិជ្ជមានកូវីដ១៩។ករណីវិជ្ជមាននេះ មិនទាន់អាចកំណត់ថាជាមេរោគបំប្លែងថ្មីដែលតា ឬយ៉ាងណានោះទេ ទាល់តែរង់ចាំការធ្វើតេស្តនៅមន្ទីរពិសោធន៍។
.jpg?1628145738)