
ភ្នំពេញ៖ កុមារី ហ៊ុន ពេជមុន្នីលីណា ជាចៅស្រីរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូររូបលោកតារបស់ខ្លួន ដោយភ្ជាប់ជាមួយសារជូនពរ ប្រកបដោយអត្ថន័យជា ៣ ភាសា រួមមានជាភាសាខ្មែរ អង់គ្លេស និងចិន ក្នុងឱកាសខួបកំណើតរបស់លោកតា។ កុមារី ហ៊ុន ពេជមុន្នីលីណា ជាកូនស្រីទី២របស់ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី។



