Cctime 6monthsfree desktop
Cc times  web banner kh (2)

រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបិទខ្ទប់ភូមិ២ ខណ្ឌ៧មករា ពាក់ព័ន្ធមេរោគដែលតា

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
ការបិទខ្ទប់ភូមិសាស្រ្តរាជធានីនៅភ្នំពេញកន្លងមក។

រូបភាព៖ ឯកសារ 



ភ្នំពេញ៖រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបិទខ្ទប់ភូមិ២ ដែលស្ថិតក្នុងសង្កាត់បឹងប្រលិត ខណ្ឌ៧មករា ដែលរកឃើញថាពាក់ព័ន្ធនឹងករណីមេរោគបំប្លែងថ្មីដែលតា។ នេះបើតាមការប្រកាសរបស់សាលារាជធានីភ្នំពេញ។

រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសស្ដីពីការបិទខ្ទប់កំណាត់ផ្លូវលេខ ១១៣ ចន្លោះផ្លូវលេខ ២៣២ និងផ្លូវលេខ ២៤២ ស្ថិតនៅភូមិ២ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ដែលមានការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta)។

ការបិទខ្ទប់នេះ នឹងសម្រេចបិទសម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី០៥ រហូតដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ និងកាត់ផ្ដាច់ការឆ្លងរាលដាលនូវមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) នៅក្នុងសហគមន៍។


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង