អាជ្ញាធរខេត្តកំពង់ចាមសម្រេចបិទខ្ទប់«មន្ទីរសម្រាកព្យាបាល អ៉ិន សែ»ក្រោយពាក់ព័ន្ធនឹងស្ត្រីវិជ្ជមានកូវីដ
កំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្តីសម្រេចស្តីពីការបិទខ្ទប់«មន្ទីរសម្រាកព្យាបាល អ៉ិន សែ» ស្ថិតក្នុងភូមិទី៨ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម រយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី០៥ មិថុនា រហូតដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១