
លីបង់៖ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ, បញ្ជាការកងទ័ពលីបង់ បានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី ៤ ថា អ៊ីស្រាអែលបានបាញ់ផ្លោងកាំភ្លើងធំ ៩២ គ្រាប់ចូលទៅក្នុងតំបន់ផ្សេងៗនៅភាគខាងត្បូងលីបង់នៅថ្ងៃតែមួយ ដើម្បីជាការសងសឹកចំពោះរ៉ុកកែតដែលបាញ់ចេញពីភាគខាងត្បូងលីបង់ចូលអ៊ីស្រាអែល។
សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា ការបាញ់ផ្លោងរបស់អ៊ីស្រាអែលបង្កឱ្យមានអគ្គិភ័យនៅកន្លែងខ្លះនៅភាគខាងត្បូងប្រទេសលីបង់។ កងទ័ពលីបង់បានល្បាតនៅភាគខាងត្បូងប្រទេស ដើម្បីបង្កើតប៉ុស្តិ៍ត្រួតពិនិត្យជាច្រើន និងបានចាប់ផ្តើមការស៊ើបអង្កេត ដើម្បីកំណត់អត្តសញ្ញាណអ្នកបាញ់រ៉ុក្កែត។
មុននេះកងកម្លាំងការពារអ៊ីស្រាអែលបានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី ៤ ថា រ៉ុក្កែតចំនួន ៣ គ្រាប់ត្រូវបានបាញ់ចេញពីប្រទេសលីបង់ឆ្ពោះទៅអ៊ីស្រាអែលនៅថ្ងៃនោះ មានចំនួនពីរគ្រាប់ ដោយមួយគ្រាប់ធ្លាក់ចូលអ៊ីស្រាអែល និងមួយគ្រាប់ទៀតធ្លាក់នៅលីបង់។ ជាការឆ្លើយតបកាំភ្លើងធំអ៊ីស្រាអែលបានបើកការវាយប្រហារទៅលើទឹកដីលីបង់ ដើម្បីសងសឹក៕