
រូបភាព៖ ក្រុមគ្រូពេទ្យស្មគ្រចិត្ត យុវជនសម្ដេចតេជោ
ភ្នំពេញ៖ ក្រុមគ្រូពេទ្យស្មគ្រចិត្ត បានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៨នាក់ នៅក្នុងប្រតិបត្តិការស្វែងរក អ្នកសង្ស័យថាពាក់ព័ន្ធនឹងអ្នកដែលបានឆ្លងកូវីដបំប្លែងថ្មីដែលតា នៅភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។នេះបើយោងតាមបើតាមអនុគណៈកម្មកាស្រាវជ្រាវកូវីដ-១៩ ។
ប្រភពដដែល បានបន្តថា ក្នុងប្រតិបត្តិការក្នុងការស្វែងរកអ្នកពាក់ព័ន្ធនឹងអ្នកឆ្លងកូវីដបំប្លែងថ្មីDelta ក្រុមគ្រូពេទ្យបានរកឃើញអ្នកវិជ្ជមាន៨នាក់ ។អ្នកឆ្លងវីរុសកូវីដ-១៩ Delta បានទៅភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។ ដូចនេះជាករណីសង្ស័យថាប្រជាពលរដ្ឋ ដែលរស់នៅតំបន់ហ្នឹងមានហានិភ័យឆ្លងវីរុសប្រភេទថ្មី។
ក្រសួងសុខាភិបាល នៅថ្ងៃទី ២ សីហានេះ បានប្រកាសករណីរកឃើញវិរុសបំប្លែងខ្លួនថ្មីដែលតា “Delta” លើពលករមកពីថៃ និងពលរដ្ឋសរុបចំនួន ១០៩ ។ក្នុងនោះវីរុសបំប្លែងថ្មី ដែលតា ៥ ករណី រកឃើញនៅភ្នំពេញ លើពលករខ្មែរមកពីប្រទេសថៃ អ្នកជំងឺមកមន្ទីរពេទ្យកាល់ម៉ែត្រ បុគ្គលិកអនាម័យម្នាក់ និងអ្នកជំងឺផ្នែកសង្គ្រោះបន្ទាន់ម្នាក់នៅមន្ទីរ ពេទ្យមិត្តភាពខ្មែរ-សូវៀត និងអ្នកដំណើរបរទេសពីប្រទេសម៉ាឡេស៊ីម្នាក់៕