
ភ្នំពេញ៖ គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា បានតែងតាំងសម្តេចព្រះមហាអរិយវង្ស បណ្ឌិត ឃី សុវណ្ណរតនា ជាព្រះឧបជ្ឈាយ៍ គណៈមហានិកាយ។
គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីប្រកាសតែងតាំងព្រះឧបជ្ឈាយ៍គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ដែលបានជ្រើសរើស ព្រះមហាអរិយវង្ស បណ្ឌិត ឃី សុវណ្ណរតនា ។
បើតាមគណៈសង្ឃនាយក ការប្រកាសតែងតាំងនេះ គឺយោងទៅតាមតម្រូវការចាំបាច់របស់គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជាស្តីពីការកំណត់បែងចែងការកិច្ចគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា។
