ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ១៩ នៅព្រឹក ថ្ងៃ ចន្ទ ទី ៦ ខែ មេសា ឆ្នាំ ២០២០នេះ បានរៀបចំកិច្ចប្រជុំ ផែនការត្រៀមទប់ស្កាត់ បញ្ហាប្រឈមនានានៃការរីករាលដាលជំងឺ កូវីដ -១៩ នៅក្នុងប្រទេសកម្ពុជា។ កិច្ចប្រជុំនេះមានការចូលរួម ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ស្ថាប័នពាក់ព័ន្ធ និងអភិបាលនៃគណៈអភិបាលទាំង២៥រាជធានីខេត្តផងដែរ៕











