Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

កម្ពុជាទទួលបានភ្ញៀវទេសចរជាង៧ម៉ឺននាក់រយៈពេល២ថ្ងៃចុងសប្តាហ៍ខែកក្កដាកើនឡើងជាង៩%

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
រូបភាព៖ ក្រសួងទេសចរណ៍

ភ្នំពេញ៖ ប្រទេសកម្ពុជាមានភ្ញៀវទេសចរដើរលេងកម្សាន្តសរុប ៦៩,៥៤៩ នាក់ ក្នុងរយៈពេលពីរថ្ងៃ ២៤-២៥ ខែកក្កដា ឆ្នាំ២០២១។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១។

យោងតាមរបាយការណ៍ ក្នុងចំណោមភ្ញៀវទេសចរសរុប មានភ្ញៀវជាតិចំនួន ៦៨,២៥១ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១,២៩៨ នាក់។ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន រាជធានីភ្នំពេញ ១៨,៥៣១ នាក់, ខេត្តកំពត ១២,១៧៣ នាក់, ខេត្តព្រះសីហនុ ៧,៩៤១ នាក់, ខេត្តកណ្តាល ៤,៧៩៣ នាក់, ខេត្តកំពង់ស្ពឺ ៤,៧៨៨ នាក់ និងខេត្តកែប ៤,២៤០ នាក់។

ក្រសួងទេសចរណ៍បានឱ្យដឹងថា ចំនួននេះមានការកើនឡើង ៩.៥៤% ធៀបនឹងសប្តាហ៍កន្លងមក ហើយការគ្រប់គ្រងស្ថានភាពកូវីដ-១៩ នៅតាមបណ្តារាជធានី-ខេត្តមួយចំនួន ជាកត្តាសំខាន់ជំរុញកំណើនភ្ញៀវទេសចរផ្ទៃក្នុងសប្តាហ៍កន្លងមក ប៉ុន្តែទោះយ៉ាងណា គណៈបញ្ជការឯកភាពរាជធានី-ខេត្ត នៅតែបន្តចាត់វិធានម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងបន្តភាពប្រុងប្រយ័ត្នចំពោះចរន្តភ្ញៀវទេសចរនៅតាមគោលដៅទេសចរណ៍នានា៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង