
រូបភាព៖ រដ្ឋបាលខេត្តសៀមរាប
សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី ២៣ កក្កដានេះ បានប្រកាសរកឃើញពលរដ្ឋចំនួន៩៨នាក់ វិជ្ជមានកូវីដ១៩ និងមានប្រជាពលរដ្ឋ១៣១នាក់ បានជាសះស្បើយ និងស្លាប់០២នាក់ផងដែរ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១។
យោងតាមរដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា ពលរដ្ឋដែលវិជ្ជមានភាគច្រើនឆ្លងចេញពីទីតាំងដែលមានការជួបជុំប្រមូលផ្ដុំច្រើនដូចជាផ្សារ ឆ្លងតាមរយៈការធ្វើដំណើរ ឆ្លងពីអ្នកជំងឺផ្ទាល់ និងមានករណីខ្លះគ្រាន់តែជាការសង្ស័យតែគ្រូពេទ្យដាក់ឱ្យធ្វើចត្តាឡីស័កនៅវិទ្យាល័យសម្តេចឪ។
យ៉ាងណាមិញ អ្នកជាសះស្បើយទាំង ១៣១នាក់ ខាងលើ ក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្ត និងមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។