បាត់ដំបង៖ លោកយាយ ជឹម ជន អាយុ៨២ឆ្នាំ ត្រូវជាប្រពន្ធលោកតា សាំង ម៉ោញ អាយុ ៨៧ឆ្នាំ បានទទួលអនិច្ចកម្មហេីយ នៅវេលាម៉ោង ៤:១៥នាទីទៀភ្លឺ ថ្ងៃទី២២ កក្កដា ២០២១ ដោយសារជំងឺកូវីដ-១៩។នេះបើយោងតាមសេចក្តីប្រកាសរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង។
លោកយាយ ជឹម ជន និង លោកតា សាំង ម៉ោញ មានវិជ្ជមានកូវីដ-១៩ ហើយសម្រាកព្យាបាលនៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតធ្ងន់ មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។ លោកតា លោកយាយ ទាំងពីរនាក់ចេញរោគសញ្ញានៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ ហេីយត្រូវបានយកវត្ថុវិភាគនៅមន្ទីរពេទ្យបង្អែកឯកភ្នំ នាថ្ងៃទី១២ ខែឆ្នាំដដែល លទ្ធផលគឺវិជ្ជមានទាំងពីរនាក់តាយាយ ដោយសារស្ថានភាពសុខភាពរបស់ពួកគាត់ធ្ងន់ធ្ងរ មន្ទីរពេទ្យបង្អែកឯកភ្នំក៏បានបញ្ជូនពួកគាត់មកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង៕



