
តាកែវ៖ យ៉ាងហោចណាស់ព្រះសង្ឃគង់នៅវត្តប្រាសាទនាងខ្មៅ ស្ថិតនៅភូមិចា ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ចំនួន២៩អង្គ ត្រូវបានតេស្តរកឃើញវិជ្ជមានកូវីដ-១៩។នេះបើយោងតាមសង្ឃដីការរបស់ព្រះអង្គ ជួន កក្កដា ព្រះចៅអធិការវត្ត។
ព្រះអង្គ ជួន កក្កដា មានសង្ឃដីការថា “លទ្ធផលបឋមនៃការធ្វើតេសរកកូវីត-១៩ របស់ព្រះសង្ឃវត្តប្រាសាទនាងខ្មៅ ឃើញវិជ្ជមានចំនួន២៩អង្គហើយ និងនៅពាក់ពន្ធ័ជាច្រើនអង្គទៀត ក្នុងចំណោម២៥៣អង្គ។”
បើតាមព្រះអង្គ ជួន កក្កដា ប្រភពចម្លងគឺពាក់ពន្ធ័ទាំងអស់អង្គនេះ គឺឆ្លងអំពីព្រះសង្ឃដែលនិមន្តទៅឆាន់នៅកុដិប្រាសាទនាងខ្មៅ វត្តសីហរតនារាម ក្រុងដូនកែវ ខេត្តតាកែវ៕


