Cctime 6monthsfree desktop
Cc times  web banner kh (2)

កម្ពុជាទទួលបានភ្ញៀវទេសចរជាង៦ម៉ឺននាក់រយៈពេល២ថ្ងៃចុងសប្តាហ៍ខែកក្កដាថយចុះជាង៩%

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
រូបភាព៖ ក្រសួងទេសចរណ៍

ភ្នំពេញ៖ ប្រទេសកម្ពុជាមានភ្ញៀវទេសចរដើរលេងកម្សាន្តសរុប ៦៣,៤៨៨ នាក់ ក្នុងរយៈពេលពីរថ្ងៃ ១៧-១៨ ខែកក្កដា ឆ្នាំ២០២១។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១។

យោងតាមរបាយការណ៍ ក្នុងចំណោមភ្ញៀវទេសចរសរុប មានភ្ញៀវជាតិចំនួន ៦២,៣៩៤ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១,០៩៤ នាក់។ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន រាជធានីភ្នំពេញ ១៨,៨៧៧ នាក់, ខេត្តព្រះសីហនុ ៧,៦៤៤ នាក់, ខេត្តកំពត ៧,៦៣២ នាក់, ខេត្តបាត់ដំបង ៥,៤០០ នាក់, ខេត្តកំពង់ស្ពឺ ៤,៩៣៥ នាក់ និងខេត្តកណ្តាល ៤,៨០៣ នាក់។

ក្រសួងទេសចរណ៍ បានឱ្យដឹងថា ចំនួននេះមានការថយចុះប្រមាណ ៩.២២% ធៀបនឹងសប្តាហ៍កន្លងមក។ បើទោះបីចំនួនភ្ញៀវទេសចរផ្ទៃក្នុងបានបន្តថយចុះក្នុងសប្តាហ៍នេះ ប៉ុន្តែគោលដៅទេសចរណ៍អេកូទេសចរណ៍ និងទេសចរណ៍ផ្សងព្រេង នៅតែទទួលបានចរន្តភ្ញៀវទេសចរគួរឲ្យកត់សម្គាល់។

បើតាមក្រសួងចរន្តភ្ញៀវទេសចរផ្សងព្រេងនេះ មិនត្រឹមតែរួមចំណែកបង្កើតប្រាក់ចំណូលដល់ប្រជាពលរដ្ឋមូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈដំណើរកម្សាន្តដែលមានការទទួលខុសត្រូវ ការរក្សាគម្លាតសុវត្ថិភាព និងកាត់បន្ថយការជួបជុំជាលក្ខណៈទ្រង់ទ្រាយធំ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង