Cctime 6monthsfree desktop
Cc times  web banner kh (2)

តាកែវ ប្រកាសរកឃើញអ្នកវិជ្ជមានកូវីដចំនួន១០៦នាក់

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
ដំណើរការចាក់វ៉ាក់សាំងនៅខេត្តតាកែវ។

រូបភាព៖ រដ្ឋបាលខេត្តតាកែវ 


តាកែវ៖ នៅថ្ងៃ២០កក្កដានេះ រដ្ឋបាលខេត្តតាកែវ បានប្រកាសរកឃើញករណីវិជ្ជមានកូវីដ១៩ចំនួន១០៦នាក់ នៅខេត្តតាកែវ  និងករណីជាសះស្បើយ ៥៤នាក់។ 

យោងតាម ការប្រកាសរបស់រដ្ឋបាលខេត្ត បានឱ្យដឹងថា ទិន្នន័យសរុប គិតត្រឹមថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ អ្នកវិជ្ជមានទូទាំងខេត្តតាកែវមានចំនួន១០៦នាក់  ខណៈអ្នកជាសះស្បើយមាន៥៤នាក់។

សូមជម្រាបជូនថា ខេត្តតាកែវមកទល់ពេលនេះ មានអ្នកវិជ្ជមានកូវីដសរុបចំនួន៤ ២២៨នាក់ ជាសះស្បើយ២ ៦៨០នាក់ ករណីស្លាប់៦៨នាក់ អ្នកជំងឺកំពុងសម្រាកព្យាបាលចំនួន១ ៤៨២នាក់ និងអ្នកកំពុងចត្តាឡីស័កចំនួន៧៨១នាក់៕ 




ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
ពាក្យទាក់ទង: កូវីដ១៩ តាកែវ
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង