Yearendyearend1140x150

【វីដេអូ】យុវជនចិនម្នាក់សរសេរបណ្តាំផ្ញើម្តាយហើយសម្រេចចិត្ត «លោតសម្លាប់ខ្លួន»នៅភ្នំពេញ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ យុវជនជនជាតិចិនម្នាក់អាយុ ១៩ ឆ្នាំ កាលពីថ្ងៃទី ១៥ កក្កដា បានសម្រេចចិត្តលោតសម្លាប់ខ្លួនចុះពីអាគារខុនដូរមួយកន្លែង ក្នុងរាជធានីភ្នំពេញបណ្តាលឱ្យស្លាប់បាត់បង់ជីវិតទាំងវ័យក្មេង។ការសម្រេចចិត្តសម្លាប់ខ្លួននេះ ធ្វើឡើងក្រោយពីរូបគេ បានរាយការណ៍ទៅកាន់ប៉ូលីស អំពីក្រុមហ៊ុនល្បែងonlineខុសច្បាប់មួយ។

ក្មេងប្រុសជនជាតិចិនរូបនេះមានឈ្មោះ ចូវ យួយ ជាបុគ្គលិកក្រុមហ៊ុនមួយ ផ្នែកបញ្ជូលកម្មវិធី អាយធី មានទីលំនៅបច្ចុប្បន្ននៅក្នុងខុនដូរស្កាយឡាញ សង្កាត់វាលវង់ ខណ្ឌ៧មករា។នៅថ្ងៃទី ១៥ កក្កដា ជនរងគ្រោះបានលោតសម្លាប់ខ្លួនពីជាន់ទី២៩ ហើយបានស្លាប់ភ្លាមៗនៅនឹងកន្លែង ហើយសភាពសាកសពស្ទើរតែអាក្រាតទាំងស្រុងមានតែខោលីអូពណ៌សមួយគត់នៅលើខ្លួន។

យោងតាមរបាយការណ៍របស់នាយប៉ុស្តិ៍នគរបាលសង្កាត់វាលវង់ បានឱ្យដឹងថា លទ្ធផលកោសល្យវិច័យ គឺយុវជនជនជាតិចិនរូបនេះ បានលោតពីលើខុនដូរធ្វើអត្តឃាតស្លាប់ដោយប៉ះទង្គិចដល់ក្បាលធ្ងន់ធ្ងរ និងខ្លួនប្រាណ។

យោងតាមគណនីយផែកបណ្តាញសង្គម WeChat ដែលជនជាតិចិនចូលចិត្តប្រើ បានផ្សាយកាលពីថ្ងៃ១៧ កក្កដាថា ម្តាយរបស់ជនរងគ្រោះ ចូវ យួយ បានអោយដឹងថា៖ នៅមុនពេលលោតពីលើអាគារ ចូវ យួយ ធ្លាប់បានសារភាពប្រាប់គាត់ថា គាត់ធ្វើការអោយក្រុមហ៊ុនល្បែង online មួយនៅរាជធានីភ្នំពេញ គាត់ជាអ្នកបង្កើតកម្មវិធីលេងល្បែង online។ មុនពេលលោតពីលើអាគារ ចូវ យួយ ធ្លាប់បានសារភាពដល់ប៉ូលីសអំពើខុសច្បាប់របស់ក្រុមហ៊ុនល្បែង online ដែលគាត់កំពុងធ្វើការ។

ម្តាយរបស់ចូវ យួយ បាននិយាយថា កូនរបស់គាត់បានផ្ងើសារទៅប៉ូលីសដូច្នេះថា៖ “ខ្ញុំសូមសារភាព ខ្ញុំកំពុងបង្កើតកម្មវិធីលេងល្បែងស៊ីសងនៅទីក្រុងភ្នំពេញ។ផ្លូវចិត្តរបស់ខ្ញុំនៅពេលនេះស្ទើរតែផ្ទុះទៅហើយ។ ខ្ញុំស្នាក់នៅលើ Sky line ជាន់ទី ២៩ អគារ B, លេខបន្ទប់គឺ ២៩០១ ។ ខ្ញុំលោតហើយ។ ខ្ញុំសង្ឃឹមថា អ្នកនឹងស៊ើបអង្កេតវាដោយយកចិត្តទុកដាក់។”

មុនពេលលោតសម្លាប់ខ្លួន ចូវ យួយ ក៏បានសរសេរសំបុត្រទៅម្តាយគាត់ ដែលជាបណ្តាំចុងក្រោយ។ដោយគាត់សរសេរយ៉ាងដូច្នេះថា “ម៉ាក់ ខ្ញុំសូមអភ័យទោស។ ខ្ញុំបានធ្វើរឿងខុសច្បាប់នៅក្នុងទីក្រុងភ្នំពេញនៃប្រទេសកម្ពុជា ដោយកំពុងបង្កើតកម្មវិធីលេងល្បែងស៊ីសង។សូមអរគុណចំពោះការអប់រំរបស់ម៉ាក់ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ ខ្ញុំលោតពីលើអគារ Skyline ជាន់ទី ២៩ អគារ B។

ក្នុងសំបុត្របានបន្តថា ប្រសិនបើសាកសពខ្ញុំត្រូវបានបញ្ជូនត្រឡប់ទៅកាន់ប្រទេសចិនវិញ សូមរកកន្លែងធម្មតាកប់ខ្ញុំចោលចុះ ព្រោះខ្លួនរបស់ខ្ញុំកខ្វក់ហើយ ប្រសិនបើខ្ញុំមានឱកាសម្តងទៀត ខ្ញុំនឹងខិតខំរៀនសូត្រ។ ហេតុអ្វីឆាក់ជីវិតរបស់ខ្ញុំទៅជាយ៉ាងនេះ ខ្ញុំសោកស្តាយដែលមិនបានការពារម៉ាក់អោយបានល្អ។ ប្អូនប្រុស ត្រូវតែការពារ និង មើលថែម្ដាយអោយបានល្អ ហើយត្រូវព្យាយាមខិតខំរៀនសូត្រ ប្រលងចូលសាកលវិទ្យាល័យល្អអោយបាន។

សំបុត្ររបស់ក្មេងប្រុសជនជាតិចិនរូបនេះ បានសង្កត់ធ្ងន់ ប្រសិនបើគេមិនលោតសម្លាប់ខ្លួនពីលើអាគារ រូបគេក៏ប្រហែលជាត្រូវគេសម្លាប់ដដែល។ហើយសូមឱ្យគ្រួសារគេសហការជាមួយប៉ូលីសក្នុងការដោះស្រាយរឿងនេះ រូបគេមិនអាចបន្ទោសអ្នកណាបានឡើយ គឺជាការជ្រើសរើសរបស់ខ្លួនផ្ទាល់ គេចាត់ទុកថា វាជាទណ្ឌកម្មសំរាប់ខ្លួន។

យោងតាមគណនីយផែកបណ្តាញសង្គមWeChat បានផ្សាយទៀតថា បើតាមប្រភពបានឱ្យដឹងថា នៅថ្ងៃទី១៦ កក្កដា សហការីម្នាក់របស់ក្រុមហ៊ុនដែលចូវ យួយធ្វើការ បានទាក់ទងទៅម្តាយគាត់ ដោយបញ្ជាក់ថាប្រសិនបើក្រុមគ្រួសាររបស់គាត់ចង់មកប្រទេសកម្ពុជា ដើម្បីធ្វើពិធីបុណ្យសពអោយចូវយួយ ក្រុមហ៊ុនអាចទទួលខុសត្រូវចំពោះសំបុត្រយន្តហោះ ប៉ុន្តែការស្លាប់របស់ចូវ យួយ មិនមានពាក់ព័ន្ធជាមួយក្រុមហ៊ុននោះទេ វាមិនមែនមកពីសម្ពាធការងារឡើយ។

គួរបញ្ជាក់ថា យុវជន ចូវ យួយ មានដើមកំណើតនៅទីក្រុង ឆាងនីង ខេត្តហ៊ូណាន ប្រទេសចិន។ការសិក្សាយរបស់ចូវយួយ គឺមានលទ្ធផលមធ្យម និងស្ថានភាពគ្រួសាររបស់គាត់ក្រីក្រ។ ចូវ យួយ មកកម្ពុជាដើម្បីធ្វើការប្រហែល ២ ឆ្នាំ ប្រាក់ខែគាត់ទាបណាស់ មានតែប៉ុន្មានពាន់យ័នប៉ុណ្ណោះ។តែក្រោយមកប្រាក់ចំណូលបានកើនឡើង ហើយចាប់ផ្តើមផ្ញើប្រាក់ទៅគ្រួសារជារៀងរាល់ខែ។

ម្តាយរបស់ចូវយួយនិយាយថា៖“ដោយសារតែកូនប្រុសរបស់ខ្ញុំនិយាយថា គាត់កំពុងមានគ្រោះថ្នាក់។ ប្រសិនបើគាត់មិនលោតពីលើអគារទេ ក៏នឹងមានអ្នកណាម្នាក់នឹងសម្លាប់គាត់ដែរ។ប៉ុន្តែ ដោយសារតែចូវ យួយហាមមិនឱ្យគាត់មកកម្ពុជា ព្រោះខ្លាចមានគ្រោះថ្នាក់ ទើបគាត់មិនហ៊ានមក ដោយគ្រាន់តែសង្ឃឹមថាអ្នកនៅក្នុងប្រទេសកម្ពុជានឹងជួយរកមូលហេតុនៃការស្លាប់នេះ។

គាត់និយាយថា៖“ខ្ញុំសង្ឃឹមថា ជនជាតិចិននៅកម្ពុជាអាចជួយខ្ញុំរកមូលហេតុនៃការស្លាប់នេះ សូមពឹងពាក់អ្នកទាំងអស់គ្នាហើយ។”

បច្ចុប្បន្ន សាកសពរបស់ចូវ យួយ បានយកទៅតម្លល់ដោយខ្លាស់សេនៅវត្តស្ទឹងមានជ័យ សង្កាត់ស្ទឹងមាន ខណ្ឌមានជ័យរាជធានីភ្នំពេញ ដើម្បីរង់ចាំក្រុមគ្រួសារមកទទួល៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង