Cctimesw1140xh150cm copy

លោកជំទាវ ឱ វណ្ណឌីន៖ កម្ពុជាកំពុង«ដើរហួសបន្ទាត់ក្រហម» បើពលរដ្ឋមិនខ្វល់នឹងកូវីដ១៩

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
ការធ្វើតេស្តលូវីដ១៩ នាពេលកន្លងមក។
រូបភាព៖  រដ្ឋបាលខេត្ត 

ភ្នំពេញ៖  កម្ពុជាកំពុងតែប្រឈមទៅនឹងការដើរហួសបន្ទាត់ក្រហម ប្រសិនបើបុគ្គល និងគ្រួសារ នៅតែមិនយកចិត្តទុកការពារខ្លួនពីជំងឺកូវីដ១៩។ នេះបើតាមការលើកឡើងរបស់ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការនៃក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩។ 

បើតាមលោកជំទាវ មានប្រសាសន៍ថា កម្ពុជាកំពុងតែប្រឈមទៅនឹងការដេីរហួសបន្ទាត់ក្រហម ហើយលោកជំទាវទទូចឱ្យប្រជាពលរដ្ឋគ្រប់រូប មិនថាបុគ្គល ឬក្រុមគ្រួសារទេ ត្រូវតែយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នឱ្យបានខ្ជាប់ខ្ជួន ក្នុងការការពារពីជំងឺកូវីដ១៩។

លោកជំទាវមានប្រសាសន៍ថា៖«  ខ្ញុំបានលេីកឡេីងនូវការបារម្ភ និងសុំឱ្យបងប្អូនយេីងងាកមករកការការពាររៀងៗខ្លួនឱ្យបានហ្មត់ចត់ឡេីងវិញ កុំបន្ធូរបន្ថយឱ្យសោះ បេីយេីងមិនចង់ឃេីញសោកនាដកម្មសុខភាពសាធារណ: ដែលវាអាចនឹងទៅហួសបន្ទាត់ក្រហមនោះទេ»។

ការលើកឡើងយ៉ាងដូច្នេះ ដោយសារតែកម្ពុជាមិនទាន់មានការធូរស្បើយពីជំងឺកូវីដ១៩ ខណៈចំនួនអ្នកឆ្លងក្នុងមួយថ្ងៃៗនៅតែបន្តមានគួរឱ្យកត់សម្គាល់​។ 

លោកជំទាវបន្តថា កម្ពុជាក៏មានវីរុសដែលតា  និងអាល់ហ្វា ​ដែលកំពុងមានវត្តមានក្នុងប្រទេស ហើយប្រភេទ អាល់ហ្វា ក៏កំពុងតែចរាចរខ្លាំងក្លា ទៅសឹងគ្រប់ខេត្ត-ក្រុងទៅហេីយ រីឯអ្នកស្លាប់ក៏មានជារៀងរាល់ថ្ងៃ។

ទន្ទឹមនឹងនេះ  លោកជំទាវ ទទូចហើយទទូចទៀត ឱ្យមានការការពារកុំឱ្យឆ្លង ឫបេីឆ្លងហេីយត្រូវការពារកុំឱ្យឆ្លងបន្តទៅក្រុមគ្រួសារ និងអ្នកដទៃ ជាការចាំបាច់បំផុតក្នុងពេលនេះ។ ត្រូវភ្ញាក់រលឹកឡេីង បុគ្គលម្នាក់ៗ ត្រូវរួមគ្នាទទួលខុសត្រូវក្នុងការការពារការចម្លងវីរុសកូវីដ-១៩ ទោះជាប្រភេទណាក៏ដោយ ដេីម្បីសុខភាពខ្លួន សុខភាពគ្រួសារ និងសហគមន៍មានសុវត្ថិភាព៕ 

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង