កំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាមនៅថ្ងៃទី ១៦ កក្កដានេះ បានប្រកាសរកឃើញពលរដ្ឋចំនួន៥០នាក់ វិជ្ជមានកូវីដ១៩ និងមានប្រជាពលរដ្ឋ៧០នាក់ បានជាសះស្បើយផងដែរ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១។
យោងតាមរដ្ឋបាលខេត្តកំពង់ចាម បានឱ្យដឹងថាអ្នកវិជ្ជមាន៥០នាក់នេះ គឺធ្វើតេស្តរកឃើញក្នុងចំណោមមនុស្ស១០០៤នាក់ ដោយឧបករណ៍តេស្តរហ័ស។
យ៉ាងណាមិញ អ្នកជាសះស្បើយទាំង ៧០នាក់ ខាងលើ ក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្ត និងមន្ទីរពេទ្យបង្អែកស្រុក ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។